រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោមឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច (កាត់យកខ្សែភ្លើង) កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១២ម៉៣០នាទី ជនរងគ្រោះឈ្មោះ ហែម វុឌ្ឍិ ភេទប្រុស អាយុ២៧ឆ្នាំ បានដើរត្រួតពិនិត្យមើលក្នុងការដ្ឋានសំណង់ផ្ទះល្វែងដែលកំពុងសាងសង់នៅចំណុចផ្លូវ ៦០ម៉ែត្រ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ពេលនោះក៏ប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ អ៊ុយ ចាន់សុភ័ក្រ ហៅ ភ័ក្រ ភេទ ប្រុស អាយុ២៣ឆ្នាំ កំពុងតែអង្គុយកាត់ខ្សែភ្លើងជនរងគ្រោះប្រវែងចំនួន៩ម៉ែត្រ (កាត់ជាកង់ៗ) ដែលជនសង្ស័យលួចយកពីបង្គោលភ្លើងក្នុងការដ្ឋានសំណង់ផ្ទះល្វែងរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានឃាត់ខ្លួន យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមធ្វើការសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ឲ្យចាត់ការតាមផ្លូវច្បាប់តែម្តង ។
ជនសង្ស័យឈ្មោះ អ៊ុយ ចានសុភ័ក្រ ហៅ ភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទលេខ០១៣ ផ្លូវលំ ក្រុម១ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ ហែម វុឌ្ឍិ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែង ផ្លូវ ៦០ម៉ែត្រ ភូមិ ទួលរកា២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មេការសំណង់ ។
វត្ថុតាងចាប់យក : កន្ត្រៃកាត់ខ្សែភ្លើង ដងពណ៌ទឹកក្រូចចំនួន ០១, ដង្កាប់ ដងពណ៌បៃតងចំនួន ០១, ទុលល្វីសចំនួន ០១, កាំបិតបុ័ងតោដងឈើចំនួន ០១(របស់ជនសង្ស័យ) និងខ្សែភ្លើង ពណ៌ខ្មៅ ប្រវែង ០៩ម៉ែត្រ (របស់ជនរងគ្រោះ) ។
បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ អ៊ុយ ចានសុភ័ក្រ ហៅ ភ័ក្រ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។