គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ល្បែងភ្នាល់ទឹកភ្លៀងចាប់ផ្តើមហើយខណះអជ្ញាធរសម្ងំឈឹងគ្មានការបង្ក្រាប...

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរប្ញស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងមូលដ្ឋា​ន​ពួកគាត់ មានអ្នកធំបានបង្កើតគណៈកម្មាការ បើកលេងល្បែងភ្នាល់ទឹកភ្លៀងទ្រង់ទ្រាយធំ កំពុងបើកភ្នាល់យ៉ាងគគ្រឹក​គ​គ្រេ​ង មានទាំងអ្នកឈ្នះនិងអ្នកចាញ់ ក្ក្នុងមួយថ្ងៃៗមេល្បែងខាងលើនេះ អាចប្រមូលលុយងាយស្រួ​ល​ៗខ្ទង់ម៉ឺនសែនដុល្លារឯណោះ ព្រោះមិ​ន​សូវដឹងចិត្តមេឃ ឃើញពពកខ្មៅដេរដាសហ៊ានប្រថុយ ច្បាស់ជាអាចក្លា​យ​ទៅជាអ្នកមាន និង រហ័សមួយរំពេច តែមានគេប​ង្ហើ​ប​ថា​ ល្បែ​​​​ងភ្នាល់ទឹកភ្លៀង គឺចាញ់ច្រើនជាងអ្នកឈ្នះ។

សកម្មភាពលេងល្បែងទឹកភ្លៀង ចាប់ផ្តើមលេងហើយ ពីខែឧសភា ដល់ខែ​តុ​លា គឺជាខែពេញនិយម សម្រាប់អ្នកលេងល្បែ​ងទឹកភ្លៀង។

ភាពងាយស្រួលនៃការភ្នាល់ល្បែងទឹកភ្លៀងនេះ គឺអាចចាក់បានតាមហាងកាហ្វេនានាក្នុងរាជធានីភ្នំពេញនិង តាមហា​ង​កា​​​ហ្វេមួយចំនួន នៅក្នុងទឹកដីខណ្ឌ៧មករា ជាពិសេសនៅតាមផ្លូវលេខ១៣៩ កែងផ្លូវលេខ២១៧ ស្ថិតនៅក្នុងសង្កាត់អូរឫ​ស្សី​ទី​២​ និងនៅតាមផ្លូវលេខ១០៧កែងផ្លូវលេខ១៣៤ ស្ថិត ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧​ម​ក​រា អ្នកញៀនល្បែងភ្នាល់ទឹកភ្លៀង ដែល​ម​ក​អង្គុយផឹកកាហ្វេ ជជែក គ្នាបែកផ្សែង អោយ​តែមេឃចាប់ផ្តើមងងឹត គឺសម្រុកចូលផឹកកាហ្វេ អង្គុយលែងជាប់កៅអីហើយ។

ទោះបីមានការប្ដូរអភិបាលរាជធានីច្រើនរូបដែរ តែមិនដែលឃើញបញ្ជាអោយចុះបង្ក្រាបទីតាំងបននល្បែងភ្នាល់ទឹកភ្លៀងក្នុងខណ្ឌ៧មករានេះឡើយ រក្សាទុកតាំងពីដើមរហូតមកដល់ពេលនេះ។ ដែលធ្វើអោយមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង តើរក្សាទុកដើម្បីអ្វី? តាមដំណឹងខ្សឹបខ្សៀវថា អ្នកកាងល្បែងភ្នាល់ទឹកភ្លៀង បានចំណាយប្រាក់ក្នុងមួយរដូវៗ រាប់សិបម៉ឺនដុល្លារ ស​ម្រា​ប់​​បង់សេវាជូនសមត្ថកិច្ចអាជ្ញាធរ និងស្ថាប័នពាក់ព័​ន្ធ ដើម្បីកុំឱ្យរំខានឬធ្វើការបង្ក្រាប។ 

ជាក់ស្តែងល្បែងភ្នាល់ទឹកភ្លៀងក្នុងខណ្ឌ៧​មករា បានកំពុងប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មានសមត្ថកិច្ចឬអាជ្ញាធរពាក់ព័ន្ធណា ចាត់វិធានការបង្ក្រា​បឡើយ ព្រោះអ្ន​ក​បើ​​​កលេងល្បែងនេះមានខ្នងបង្អែករឹងមាំ និងមានការបែ​ង​ចែកផលប្រយោជន៍តាមលំដាប់លំដោយ។

ប្រភពពីអ្នកធ្លាប់ទៅចាក់ភ្នាល់ទឹកភ្លៀងនៅទីតាំងខាងលើនេះបានឲ្យដឹងថា ក្នុងមួយថ្ងៃមានអ្នកលេង ល្បែងនេះយ៉ាងច្រើន ហើ​យអ្នកខ្លះចាញ់អស់ម៉ូតូ រថយន្ត ផ្ទះសម្បែងនិងទ្រព្យ សម្បត្តិផ្សេងៗទៀតផង ហើយអ្នកខ្លះចាញអស់លុយរាប់ពាន់រាប់ម៉ឺនដុ​ល្លា​រ។ 

ប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចតូចតាចក្នុងសង្កាត់អូរប្ញស្សី២ បានឲ្យដឹងថា ពួ​ក​គេមិនហ៊ានប៉ះពាល់មេល្បែងភ្នាល់​ទឹ​កភ្លៀងនោះទេ ព្រោះគេមានខ្នងបង្អែករឹងមាំណាស់ ទើបគ្មាននរណាហ៊ានប៉ះពាល់។ 

ប្រភពខ្លះបានឲ្យដឹងថា ទាំងលោកអ​ភិ​បា​​​លខ​ណ្ឌ​៧មករា និងលោកអធិការនគរបាលខណ្ឌ៧មករា សុទ្ធតែបានដឹងយ៉ាងច្បាស់ពីល្បែងភ្នាល់ទឹកភ្លៀង នៅស​ង្កាត់​អូ​រ​ប្ញ​ស្សី​២ ប៉ុន្តែប្រហែលដោយសារពាក់ព័ន្ធនឹងផលប្រ​យោជន៍។

ប្រជាពលរដ្ឋក្នុងសង្កាត់អូរប្ញស្សី២ បានអំពាវនាវសូមឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគ​រ​បា​​​​លរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងកូនចៅក្រោមឱវាទចុះត្រួតពិនិត្យនិងធ្វើការបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀង 

ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុចក្នុងខណ្ឌ ៧ មករា ក៏ដូចជាក្នុងរាជធានីភ្នំពេញផងដែរ ។ 

(រិះគន់ក្នុងន័យស្ថាបនា) ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មាន យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា៕

Previous Post Next Post