កណ្តាល:នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវនឹងថ្ងៃទី15 ខែមេសាឆ្នាំ 2022 មានយុវជនម្នាក់បានសុំឪពុកម្ដាយ ទៅដើរលេងជាមួយនឹងមិត្តភក្កិ ដ៏ទៃទៀត នៅថ្ងៃចូលឆ្នាំទី 2ក៏បានធ្វើដំណើរទៅលេងនៅឯវត្តអន្លង់ស្លែង លុះពេលធ្វើដំណើរមកដល់នៅកន្លែងកើតហេតុ ក៏បានចុះពីលើម៉ូតូដើរលេងជាមួយនឹងមិត្តភក្កិ ក្នុងបរិវេណវត្ត ហើយយុវជនរូបនោះកំពុងតែដើរ ក៏ស្រាប់តែមានយុវជនម្នាក់បានទាញយកដំបងឈើជ្រុងមួយ មកវាយចំកញ្ចឹងកពីក្រោយមួយទំហឹងបណ្ដាលឲ្យយុវជនរូបនោះ ដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុតែម្តង ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 5 ល្ងាចថ្ងៃទី 15 ខែមេសាឆ្នាំ 2022 ស្ថិតក្នុងវត្តអន្លង់ស្លែង ភូមិអន្លង់ស្លែង ឃុំសំបូរមាស ខេត្តកណ្ដាល តាមប្រភពនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា ឃាតករដែលសម្លាប់យុវជនខាងលើ គឺជាអ្នកធ្លាប់ស្គាល់គ្នាជាមួយនឹងជនរងគ្រោះ ដោយកាលពីមុនពេលចូលឆ្នាំអ្នកទាំងពីរបានលេងបាល់ជាមួយគ្នា ហើយពេលនោះក៏បានឈ្លោះប្រកែកគ្នារឿងលេងបាល់ ហើយក៏បានបង្កជាហិង្សាបន្តិចបន្តួចនៅព្រឹកថ្ងៃនោះផងដែរ ហើយអ្នកលេងជាមួយក៏បានឃាត់និងសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង
តែមិននឹកស្មានថាដល់ថ្ងៃកើតហេតុខាងលើនេះ យុវជនរូបនោះហ៊ានលើកដៃសម្លាប់ជនរងគ្រោះបែបនេះសោះ ។
ឃាតករត្រូវបានគេស្គាល់មានឈ្មោះថា ហ៊ាន ម៉េងហាប់ អាយុ 25 ឆ្នាំរស់នៅភូមិអន្លង់ស្លែង ឃុំសំបូរមាស ស្រុកមុខកំពូលខេត្តកណ្ដាល ។
រីឯជនរងគ្រោះមានឈ្មោះ សំបូរ រតនាអាយុ 24 ឆ្នាំរស់នៅភូមិអំពិលទឹក ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ក្រោយពេលកើតហេតុខាងជនបង្កបានរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង ទោះបីជាយ៉ាងណាក៍ដោយសមត្ថកិច្ចប៉ុស្តិ៍ឃុំសំបូរមាស បានសហការជាមួយនិងកំលាំងសមត្ថកិច្ចស្រុកមុខកំពូល ចុះដល់កន្លែងកើតហេតុកំណត់មុខសញ្ញាជនបង្ក ដើម្បីធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនយកមកផ្ដន្ទាទោសទៅតាមច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី..៕