(ភ្នំពេញ) ÷មានទីតាំងបើកល្បែងសុីសងភ្នាល់បាល់តាមអុីនធឺណេតលេងខុសច្បាប់ដ៍ធំមួយកន្លែងស្ថិតក្នុងសង្កាត់ច្បារអំពៅ(2)ខណ្ឌច្បារអំពៅរាជធានីភ្នំពេញចាប់ផ្តើ្តមដំណើការឡើងយ៉ាងរលូនមិនរំខានដល់ អាជ្ញាធរមានសមត្ថកិច្ចឡើយ ប្រភពពីប្រជាពលរដ្ឋបានលើកឡើថា:ប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងសង្កាត់និងខណ្ឌបានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងមួយកន្លែងនេះហើយមើលទៅ បានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ ។
ប្រជាពលរដ្ឌដែលរស់នៅក្នុងសង្កាត់ច្បារអំពៅ(2)រងចាំមើលតើលោកចេនមុនីរ៉ាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅនិងលោកម៉ៅសឿតអធិការនគបាលខណ្ឌច្បារអំពៅតើអាចបង្ក្រាបល្បែងសុីសងមួយកន្លែងនេះបានដែរឬទេ…? ប្រភពដដែលបានបន្តទៀតថា : តាំងពីភូមិពួកគាត់កើតមានល្បែងសុីសងកាលណាមកពួកគាត់តែងតែមានការព្រួយបារម្ភភ័យខ្លាចកើតមានអំពើរហិង្សា ក្នុងគ្រួសារ ណាមួយទៀតភ័យខ្លាចកើតមានចោរឆក់និងចោរប្លន់ក៍ដោយសារតែកើតមានល្បែងសុីសងទាំងអស់នេះផងដែរ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ច្បារអំពៅ(2)ខណ្ឌច្បារអំពៅនាំគ្នាធ្វើការសូមសំណូមពរមកដល់ ឯកឧត្តម ឃួងស្រេងអភិបាលក្រុងភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍សថេតស្នងការនគបាលក្រុងភ្នំពេញគួរតែមានវិធានការក្តៅ ចាត់កម្លាំងក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងល្បែងសុីសភ្នាល់បាល់លេងខុសច្បាប់ដ៍ធំនៅភូមិសង្កាត់ខាងលើនេះផងដើម្បីក្នុងភូមិឃុំមានសុវត្ថិភាពស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ៕