នៅថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០២២នេះ ក្រុមហ៊ុនK01 អចលនទ្រព្យបានធ្វើពិធីចុះកុងត្រាផ្តាច់ខណ្ឌពោធិ៍សែនជ័យរបស់ម្ចាស់សាខាលក់អចលនទ្រព្យក្នុងតម្លៃ៣មុឺនដុល្លារសម្រាប់កុងត្រានេះនឹងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើននាក់ដើម្បីចូលរួមយ៉ាងអធឹកអធមក្រៃលែង ។ សម្រាប់ម្ចាស់សាខាក្នុងខណ្ឌនីមួយៗ គឺទាក់ទងនឹងវិស័យអចលនទ្រព្យមានដូចជាដី ផ្ទះ តូចឬធំ បើមានការទាក់ទងឲ្យក្រុមហ៊ុនលក់ នោះម្ចាស់សាខាក្នុងខណ្ឌនោះនឹងទទួលបានក្នុង១គម្រោង១០០ដុល្លារភ្លាមៗទោះបីជាលក់មិនទាន់ដាច់ក៍ដោយហើយបើសិនលក់ដាច់វិញគឺទទួលបាន១ភាគរយតែម្តងពីក្រុមហ៊ុន ។
ក្នុងនោះផងដែរ លោកឃឿន សូឡា ដែលជាអគ្គនាយកក្រុមហ៊ុនK01 អចលនទ្រព្យបានលើកឡើងថា : ក្នុងការប្រកាសលក់សាខាគ្រប់ខណ្ឌ គ្រប់ខេត្តរបស់លោកលើវិស័ យអចលនទ្រព្យនេះគឺបន្ទាប់ពីក្រុមហ៊ុនមានការគាំទ្ររពីអតិថិជនច្រើនឡើងៗ ពី១ថ្ងៃទៅ១ថ្ងៃ ទាក់ទងឲ្យក្រុមហ៊ុនជួយលក៉ផ្ទះឬដីឲ្យ ។ សូមបញ្ជាក់ផងដែរថា បើតាមការឲ្យដឹងពីលោកឃឿន សូឡាបានឲ្យដឹងបន្តទៀតថា : សម្រាប់ម្ចាស់សាខាដែលកុងត្រាជាមួយក្រុមហ៊ុនក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនេះគឺសម្រាប់ផ្តាច់ខណ្ឌនីមួយៗក្នុងកញ្ចប់ថវិការ៣មុឺនដុល្លារ សម្រាប់ផ្តាច់ខេត្តនីមួយៗ គឺ ៤មុឺនដុល្លារ ក្នុងនោះផងដែរម្ចាស់សាខាខណ្ឌនឹងខេត្តនឹងទទួលបានផលចំណេញនឹងអត្ថប្រយោជន៍ជាច្រើនពីក្រុមហ៊ុនផងដែរ ។