(កណ្តាល) : នៅរសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥:០០ គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្កកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ាន់ គីមឡេង នាយការិយាល័យបុគ្គលិក ព្រមទាំងក្រុមការងារ តំណាងលោកឧត្តមសេនីយ៍ទោស្នងការ និងលោកស្នងការរងទទួលផែនការងារធនធាន មនុស្សបានប្រគល់ប្រាក់សមាគមមិត្តជូនគ្រួសារសពមន្រ្តីន.ប បម្រើការងារ ០៤រូប និងមន្រ្តីចូលនិវត្តន៍ ០១រូប និងគ្រួសារសព ០២រូបគឺ៖
១-សពលោកវ.ត្រី ជុច សុភា អត្តលេខ ២១០៨៦ អតីតនាយប៉ុស្តិ៍ន.បរដ្ឋបាលទួលព្រេជ នៃអធិការដ្ឋានន.បស្រុកអង្គស្នួល ទទួលមរណភាពនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដោយពលីក្នុងការចុះបង្រ្កាបករណីគ្រឿងញៀននៅឃុំទួលព្រេជ ទឹកប្រាក់ចំនួន៦.០០០.០០០ រៀល ប្រាំមួយលានរៀលគត់)។
២-សពលោកវ.ត្រី អ៊ូ សុខា អត្តលេខ ១៣២២៧ មន្ត្រីបម្រើការងារ នៅការិ.ន.ប បច្ចេកទេសវិទ្យាសាស្រ្ត ទទួល មរណភាពនៅថ្ងៃទី១៦ ខែមេសា ២០២២ ដោយជំងឺទឹកនោមផ្អែម ទឹកប្រាក់ ៦.០០០.០០០ រៀល (ប្រាំមួយលានរៀលគត់)។
៣-សពលោកអ.ទោ ដួង ភ័ណសុភ័ក្ត្រា អត្តលេខ ៧៩៣៨៦ មន្រ្តីបម្រើការិ.ន.បព្រហ្មទណ្ឌកម្រិតស្រាល ទទួលមរណភាពថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ដោយគ្រោះថ្នាក់ចរាចរណ៍ ទឹកប្រាក់ ៦.០០០.០០០រៀល (ប្រាំមួយលានរៀគត់)។
៤-សពលោកអ.ទោ រីម សុផាន់ណា អត្តលេខ ៨៧៥០ មន្រ្តីបម្រើការងារនៅអធិការដ្ឋានន.ប ស្រុកអង្គស្នួល ទទួលមរណភាពនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដោយពលីក្នុងការចុះបង្ក្រាបករណី គ្រឿងញៀននៅឃុំទួលព្រេជ ទឹកប្រាក់ ៦.០០០.០០០ រៀល (ប្រាំមួយលានរៀគត់)។
៥-សពលោកអ.ត្រី យឹម ចន្ថា អត្តលេខ ២០៧៩៦ ជាមន្រ្តីន.ប ចូលនិវត្តន៍នៅការិ.ន.ប ប្រឆាំងបទល្មើសសេដ្ឋកិច្ច ទទួលមរណភាពថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដោយរោគាពាធ ទឹកប្រាក់ ៦.០០០.០០០រៀល (ប្រាំមួយលានរៀលគត់)។
៦-សពលោកស្រី វ៉ឹង ថៃ ត្រូវជាភរិយាលោកអ.ឯក ប្រាក់ ដារ៉ា អត្តលេខ ៤០៦៧៥ មន្រ្តីបម្រើការងារនៅអធិការដ្ឋានន.បស្រុកស្អាង ទទួលមរណភាពថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយរោគាពាធ ទឹកប្រាក់ ២.០០០.០០០រៀល (ពីរលានរៀលគត់)។
៧-សពលោកស្រី ផាវ សុខា ត្រូវជាភរិយាលោកវ.ត្រី អី សុផាន់ណា អត្តលេខ ០៧៦៨៤ ជាមន្រ្តីន.បចូលនិវត្តន៍ការិ.បុគ្គលិក ទទួលមរណភាពថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២២ ដោយរោគាពាធ ទឹកប្រាក់ ២.០០០.០០០រៀល (ពីរលានរៀលគត់)។
សរុបទឹកប្រាក់ ៣៤.០០០.០០០ រៀល (សាមសិបបួនលានរៀលគត់)៕