នៅរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសន្ទនាដោយផ្ទាល់ជាមួយក្រុមវិភាគសង្គម ដែលរស់នៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា។ ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវសេចក្តីនឹករលឹកជាពន់ពេក ចំពោះលោកពូម៉ក់ ហឺន និងភរិយា ដ៏ដូចជាក្រុមវិភាគសង្គមទាំងអស់ ដែលរស់នៅសហរដ្ឋអាមេរិក និងដែលបានតាមដានជាប់ជាប្រចាំចំពោះសភាពការនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ពីសម័យកាលមួយទៅកាន់សម័យកាលមួយ ពិសេសក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុង ក្រោមការដាក់ចេញ នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
មគ្គទេសក៏ឯក នៃនយោបាយឈ្នះ ឈ្នះ ដែលនាំកម្ពុជាខ្ពស់មុខ ខ្ពស់មាត់ ស្មើសិទ្ធស្មើភាព ជាមួយនិងបណ្តាប្រទេសទាំងអស់លើសកលលោក មិនថាប្រទេសតូច ប្រទេសធំ មានរឺក្រនោះឡើយ ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា បើទោះបីជាមិនដែលបានជួបមុខគ្នា ក៏ពិតមែន ប៉ុន្តែសម្តេចបានស្តាប់នូវរាល់សម្លេងអ្នកវិភាគទាំងអស់ ដើម្បីរូបសម្តេចបានដឹកពីអ្វីដែលជាការចង់បាន ការតិៈទានលើការដឹកនាំរបស់បុគ្គលនយោបាយ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីរាជរដ្ឋាភិបាល អ្នកណាធ្វើខុស អ្នកណាល្អ អ្នកណាអាក្រក់ ព្រោះយើងមិនមែនសុទ្ធល្អបានយើងទទួល អាក្រក់ទម្លាក់កំហុសទៅអ្នកដទៃ នោះប្រទេសជាតិមិនមានការរីកចំរើននោះទេ។
នៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តី លោកពូ ម៉ក់ ហឺន និង ភរិយា បានសំដែងនូវភាពក្តុកក្តួល ដោយបានជួបសម្តេចតេជោនាយករដ្ឋមន្រ្តីដោយផ្ទាល់ បើទោះបីជារូបសម្តេចមានកម្មវិធីមមាញឹកបែបណាក៏ដោយ។ លោកពូក៏បានវាយតម្លៃខ្ពស់ ពីកម្មវិធីនោយោបាយ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានដឹកនាំជោគវាសនាអនាគតប្រទេសកម្ពុជា ឆ្លងកាត់ពីភ្នក់ភ្លើងសង្រ្គាម របបប្រល័យពូជសាសន៍ សង្រ្គាមផ្ទៃក្នុងរហូត កម្ពុជាទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ក្រោយការប្រកាសដាក់ចេញនយោបាយឈ្នះ ឈ្នះ ពិសេសការដឹកនាំ និងកសាងប្រទេសកម្ពុជាមានការរីកចំរើន ក្នុងល្បឿនមួយយ៉ាងឆាប់រហ័សបំផុត មិនធ្លាប់មានពីមុនមក ចាប់តាំងពីរូបលោកដឹងក្តី រហូតដល់វ័យចំណាស់ក្នុងពេលបច្ចុប្បន្ននេះ។
បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារសាមគ្គី ក្នុងលក្ខណៈមហាគ្រួសារខ្មែរ ជាមួយក្រុមវិភាគបណ្តាញសង្គម ដែលមានវត្តមាន ក្នុងពិធីសំណេះសំណាលគ្នានោះ ក្នុងបរិយាកាសស្និទ្ធស្នាល រ៉ាក់ទាក់ និងការគោរពស្រឡាញ់ដូចក្នុងមហាគ្រួសារខ្មែរតែមួយ៕