កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលម៉ូតូចំនួន៤៨គ្រឿងរួមមាន៖ស៊េរីម៉ាក FTR ៣១គ្រឿង, HONDA IVINER X ១៧គ្រឿង ជូនដល់អធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១១ និងការិយាល័យជំនាញចំនួន៨ការិយាល័យ។
ក្នុងនោះ ម៉ូតូចំនួន៤៨គ្រឿងត្រូវបានផ្ដល់ជូន៖
*ទី១-អធិការដ្ឋាននគរបាលស្រុកទាំង១០ ក្នុង០១ស្រុកទទួលបានម៉ូតូ FTR ចំនួន០៣គ្រឿង
*ទី២-អធិការដ្ឋាននគរបាលក្រុងតាខ្មៅទទួលបានម៉ូតូ FTR ០១គ្រឿង
*ទី៣-ការិយាល័យរដ្ឋបាលទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
*ទី៤-ការិយាល័យសរុបផែនការទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
*ទី៥-ការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
*ទី៦-ការិយាល័យអក្សរសម្ងាត់ទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
*ទី៧-ការិយាល័យវិទ្យុទាក់ទងទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
*ទី៨-ការិយាល័យភស្តុភារទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
*ទី៩-ការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
*ទី១០-ការិយាល័យអន្តរាគមន៍ទទួលបានម៉ូតូ HONDA IVINER X ១០គ្រឿង៕