(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ លោកជំទាវ ឈឿន សុមាលី ទីប្រឹក្សាក្រសួងព័ត៌មាន និងលោកស្រី ចន្ថា តំណាងចែកចាយ ផលិតផលអាតូមីប្រចាំនៅ សហរដ្ឋអាមេរិក នឹងលោក ឈឿន វុត្តា ប្រធានក្រុមហ៊ុនសាន់ បានទទួលការអនុញ្ញាតិពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារឹទ្ធ ចូលជួបសំដែងការ គួរសម ដោយនាំយកទៅជា មួយនូវផលិតផល ATOMY មួយចំនួនជូនឯកឧត្តមរដ្ឋមន្ត្រីផងដែរ។
ជាមួយនេះដែរ លោកជំទាវ ឈឿន សុមាលី និងលោក ឈឿន វុត្ថា បានរួមចំណែក ជាមួយក្រសួងព័ត៌មានសម្រាប់ យុទ្ធនាការឃោសនាបោះឆ្នោតឲ រើសក្រុមប្រឹក្សាឃុំ សង្កាត់ នូវថវិការចំនួន៣លានរៀល ផងដែរ។
លោកជំទាវ ឈឿន សុម៉ាលី និងជាសមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុង Atlanta រដ្ឋចរចា ឧបត្ថម្ភទឹកប្រាក់ចំនួន១លានរៀល
លោកស្រី ងួន ច័ន្ទថា តំណាងចែកចាយផលិតផលបរស់ក្រុមហ៊ុន ATOMY, USA ប្រចាំទីក្រុង Atlanta រដ្ឋ ចរចា ឧបត្ថម្ភទឹកប្រាក់ចំនួន១ លានរៀល
លោក ឈឿន វុទ្ធថា ប្រធាក្រុមហ៊ុនសាន់សាញ យូហ្គឺតសុខភាព កម្ពុជា ឧបត្ថម្ភនូវទឹកប្រាក់ចំនួន ១លាន រៀលផងដែរ។
ក្នុងនោះដែរលោក ឈឿន វិទ្ធថា បានប្រាប់ថាចំពោះផលិតផលរបស់គាត់គឺបានដំណើរការលេីទីផ្សារជាង ១០០ហេីយ ដោយក្នុងនោះគឺលោកជាអ្នកជ្រេីសរេីសផ្ទាល់។
ត្រទ្បប់មកវិញក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារឹទ្ឋ ក៏បានកោតសរសើរនូវផលិតផលរបស់ក្រុមហ៊ុន ATOMY ជាផលិតផលដែលល្អជួយដល់សុខភាពរាងកាយ សូម្បីតែឯកឧត្តមផ្ទាល់ក៏ពិសារនូវផលិតផលនេះជារៀងរាល់ថ្ងៃដែរ៕