ភ្នំពេញ៖ រឿងផ្តើមចេញពីកិច្ចសន្យាទិញដី-លក់ដីរហូតមានការប្តឹងប្តល់គ្នាទៅតុលាការ ដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលសម្រេចតម្កល់រឿងទុកឥតចាត់ការ តែអគ្គព្រះរាជអាជ្ញារងចេញអធិបញ្ជាឲ្យធ្វើការចោទប្រកាន់ឈ្មោះ អ៊ុក រដ្ឋា តាមការប្តឹងតវ៉ារបស់លោកឧត្តមសេនីយ៍ទោ ផេង វណ្ណា ។
ធ្លាប់ជាអ្នករកស៊ីទិញដី-លក់ដីជាមួយគ្នាកន្លងមកជាច្រើនឆ្នាំ លោក អ៊ុក រដ្ឋា ភេទប្រុស អាយុ ៣៧ឆ្នាំ បានឲ្យលោក ផេង វណ្ណា អាយុ៤៨ឆ្នាំ តួនាទីជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃ អគ្គនាយកដ្ឋានអន្តោប្ររេសន៍ ក្រសួងមហាផ្ទៃ និង ជាឧកញ៉ា ពីមុនមក បានទិញដីមានទីតាំងស្ថិតនៅភូមិព្រែកក្របៅ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាដីរបស់លោក អ៊ុក រដ្ឋា។ ហើយភាគីលោក អ៊ុក រដ្ឋា និង លោក ផេង វណ្ណា បានធ្វើកិច្ចព្រមព្រៀងគ្នាទិញ-លក់ដីចំនួន០៣កន្លែងដែលមានទីតាំងដូចជា៖
១.ដីទំហំ ១៩,០០០ម៉ែត្រការ៉េ មានលិខិតផ្ទេរសិទ្ធកាន់កាប់អចលនវរត្ថុមិនទាន់ចុះបញ្ជីលេខ ១០២៥/១៨ ចុះថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០១៨ របស់ឈ្មោះ ផាត់ ផូ និង គំនូសបង្ហាញទ្រង់ទ្រាយដីចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨។
២.ដីទំហំ១១,០០០ម៉ែតការ៉េ មានលិខិតផ្ទេរសិទ្ធកាន់កាប់អចលនវត្ថុមិនទាន់ចុះបញ្ជីលេខ ១០២៤/១៨ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ របស់ឈ្មោះ សូត ស៊ីម និងមានគំនូសបង្ហាញទ្រង់ទ្រាយដីឆ្នាំ២០១៨។
៣.ដីទំហំ ២០,0៦៦ ម៉ែត្រការ៉េ មានលិខិតផ្ទេរសិទ្ធកាន់កាប់អចលនវត្ថុមិនទាន់ចុះបញ្ជីលេខ ១០២២/១៨ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ របស់ឈ្មោះ គឹម គុណ និង គំនូសបង្ហាញទ្រង់ទ្រាយដីចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨។
ពេលដែលទិញ និង បានប្រគល់ប្រាក់រួចហើយ នៅក្នុងឆ្នាំ២០២០ លោក ផេង វណ្ណា មានបំណងស្នើសុំធ្វើវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុលើដីទាំងបីកន្លែង ហើយលោក ផេង វណ្ណា ថាបានបាត់ទំហំដី និង ជាន់លើគ្នា។
ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក ផេង វណ្ណា បានប្តឹង លោក អ៊ុក រដ្ឋា ទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ពីបទឆបោក ទាំងក្រុមការងាររបស់លោក ផេង វណ្ណា និង អាជ្ញាធរមូលដ្ឋានក៏បានចូលរួមក្នុងការវាស់វែងផងដែរ។
ក្រោយពីបានទទួលបានពាក្យបណ្តឹង និង តាមការពិនិត្យលើអង្គហេតុទាំងមូលរបស់អយ្យការអមសាលាដំបូង ឃើញថា គូភាគីនៃកិច្ចសន្យាទិញ-លក់ អចលនវត្ថុ សុទ្ធតែបានទៅពិនិត្យលើទិដ្ឋភាពជាក់ស្តែងចំពោះអចលនទ្រព្យដែលជាកម្មវត្ថុនៃការទិញ-លក់ ប៉ុន្តែដោយស្ថានភាពមិនអាចផ្តល់លទ្ធភាពក្នុងការវាស់វែងជាក់ស្តែង ដើម្បីកំណត់អំពីទំហំពិតប្រាកដ បានដោយសារដីនៅទីតាំងនោះជាដីលិចទឹក ដោយភាគីអ្នកលក់បានកំណត់ទំហំដោយការប៉ាន់ប្រមាណ តាមរយៈការអះអាងរបស់ម្ចាស់ដីដើមតែប៉ុណ្ណោះ។ ចំណុចនេះតំណាងអយ្យការយល់ឃើញថា បច្ច័យដែលកើតឡើងពុំមែនជាអំពើបន្លំប្រើឧបាយកលទុច្ចរិតធ្វើឲ្យខូចប្រយោជន៍របស់អ្នកដទៃ ដូចមានបញ្ញត្តិដោយមាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌ ក្នុងអំពើឆបោកនោះឡើយ។ តាមអង្គហេតុខាងលើ ជាវិវាទក្នុងការមិនអនុវត្តកាតព្វកិច្ច តាមកិច្ចសន្យាទិញលក់ ដែលនេះជាសមត្ថកិច្ច ផ្តាច់មុខរបស់តុលាការរដ្ឋប្បវេណី។ គ្មានសញ្ញាណ និងភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ជាបទល្មើសព្រហ្មទណ្ឌដែលអាចធ្វើការចោទប្រកាន់ ក៏ត្រូវបាន លោក លាវ ស្រេង តំណាងអយ្យការ នៃសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២១ សម្រេចតម្កល់រឿងឥតចាត់ការ តាមបណ្តឹងរបស់លោក ផេង វណ្ណា។
ចំពោះការតម្កល់រឿងទុកឥតចាត់ការនេះលោកឧត្តមសេនីយ៍ទោ ផេង វណ្ណា បានដាក់ពាក្យបណ្តឹងតវ៉ានិងដីការតម្កល់រឿងឥតចាត់ការ របស់អយ្យការអមសាលា ដំបូងខេត្តកណ្តាលបន្តទៀត នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២១។
ក្រោយពីលោក ផេង វណ្ណា ប្តឹងលោក អ៊ុក រដ្ឋា ទៅសាលាឧទ្ធរណ៍ ពេលដែលលោក លាវ ស្រេង សម្រេចតម្កល់រឿងឥតចាត់ការ ភាគីទាំងពីរក៏បាន ជួយគ្នាចរចាគ្នា។ ហើយរដ្ឋបាលស្រុកខ្សាច់កណ្តាល ដែលមានលោក ប៊ុន ផេង ជាអភិបាល ស្រុក បានប្រជុំដោះស្រាយបញ្ចប់វិវាទនេះនៅថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ ហើយភាគីទាំងពីក៏បានព្រមព្រៀងគ្នាបញ្ចប់វិវាទផងដែរ ដែលលោក អ៊ុន រដ្ឋា បានទទួល ស្គាល់ថា ខ្លួនពិតជាមានការលក់ដីឲ្យទៅលោក ផេង វណ្ណា ប្រាកដមែន ហើយក៏ទទួលខុសត្រូវដោះស្រាយចំពោះការបាត់ដី ឬ ដីជាន់គ្នាទំហំ១៨,១១១ម៉ែត្រការ៉េ នេះ ផងដែរ ដូចបានជួបគ្នាលើកមុនខ្ញុំបានទទួលលើការសងហើយ។ ដោយនៅក្នុងថ្ងៃប្រជុំដោះស្រាយនោះលោក អ៊ុក រដ្ឋា ព្រមសងជាអាចម៌ដី ជូនទៅភាគីលោក ផេង វណ្ណា ដើម្បីបញ្ចប់បញ្ហា។
ចំណែកលោក ផេង វណ្ណា ភាគីអ្នកទិញ បានលើកឡើងថាចំពោះក្នុងនាមលោកជាអ្នកទិញបានយល់ព្រមទទួលយកការសងជាអាចម៌ដី តាមការស្នើសុំរបស់ភាគីអ្នកលក់ ចាក់អាចម៌ដីចូលទៅក្នុងក្រុមហ៊ុនលោក ផេង វណ្ណា ចំនួន ៨០,០០០ ម៉ែត្រគូប(ប្រាំបីម៉ឺនម៉ែត្រគូប) និង ព្រមជួយទិញអាចម៌ដីពីលោក អ៊ុក រដ្ឋា បន្ថែមទៀតចំនួន ៨០,០០០ ម៉ែត្រ គូប(ប្រាំបីម៉ឺនម៉ែត្រគូប) ក្នុងតម្លៃ១ម៉ែត្រគូប ៣.៥ដុល្លារ(មួយម៉ែត្រគូបតម្លៃ បីដុល្លារប្រាំកាក់) វាស់មាឌ គិតឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស នៃរណ្តៅត្រូវចាក់ដី
..

បំពេញ ដែលមានទីតាំងនៅតំបន់ទីស្នាក់ការក្រុមហ៊ុនអេវើហ្គ្រីន ស្ថិតនៅភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ហើយដើម្បីបញ្ចប់រឿងលោក អ៊ុក រដ្ឋា ភាគីអ្នកលក់បានទទួលយកជាអាចម៌ដី ចំនួន ៨០,០០០ ម៉ែតគូប(ប្រាំបីម៉ីនម៉ែត្រគូប) និង ព្រមជួយលក់អាចម៌ដីទៅលោក ផេង វណ្ណា បន្ថែមទៀតចំនួន ៨០,០០០ ម៉ែត្រគូប (ប្រាំបីម៉ីនម៉ែត្រគូប) ក្នុងតម្លៃមួយម៉ែត្រគូប ៣.៥ដុល្លា(មួយម៉ែត្រគូបបីដុល្លារប្រាំកាក់ វាស់មាឌ គិតឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស នៃរណ្តៅត្រូវចាក់ដីបំពេញ ដែលមានទីតាំងដូចដែលបានកំណត់ ដើម្បីបញ្ចប់បញ្ហា។
ក្នុងការបញ្ចប់ការដោះស្រាយគឺមានហត្ថលេខាលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាលជាប្រធានអង្គប្រជុំ ហត្ថលេខា លោក លីគន្ធា ស្នាមម្រាមដៃលោក ផេង វណ្ណា លោក អ៊ុក រដ្ឋា មានសាក្សី ថន រតនា អ៊ាក សុងឆាយ, ឡូត ស្រីទៀង។
បើទោះបីជាភាគីទាំងពីបានធ្វើកិច្ចសន្យាព្រមបញ្ចប់វិវាទយ៉ាណាក្តី តែនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចបដិសេធដីការតម្គល់រឿងទុកឥតចាត់ការរបស់អយ្យការអមសាលាដំបូងខេត្តកណ្តាល និង បានចេញអធិបញ្ជាដល់ឯកឧត្តមព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ធ្វើការចោទប្រកាន់លោក អ៊ុក រដ្ឋា ពីបទឆបោក
រហូតដល់មានដីការឲ្យចូលខ្លួន និង ដីការឲ្យនាំខ្លួន ទៀតផង។
ក្នុងការដែលភាគីលោក អ៊ុក រដ្ឋា អះអាងថាលោកឧត្តនសេនីយ៍ទោ ផេង វណ្ណា មិនគោរពកិច្ចសន្យានោះ គឺភាគីទាំងពីបានធ្វើកិច្ចព្រមព្រៀងស្តីពីការស្រុះស្រួលក្នុងការំលាយកិច្ចសន្យាលក់ទិញដី និង បញ្ចប់កាតព្វកិច្ចលក់ទិញ។ ក្នុងកិច្ចព្រមព្រៀងលោក អ៊ុក រដ្ឋា បានឲ្យដឹងថា លោកបានលក់ដីឲ្យទៅលោក ផេង វណ្ណា ទំហំ១៧ហិកតា ដែលមានបីទីតាំង ទីតាំងទីមួយ ដីនៅចំណុចស្វាយតាណនទំហំ ៣៤,០២៩ម៉ែត្រការ៉េ បានទូទាត់ប្រាក់គ្រប់ចំនួន USD ២០៤,១៧៤ (ពីររយបួនពាន់មួយរយចិតសិបបួនដុល្លារអាមេរិកគត់)។
ទីតាំងទីពីរ ដីចំណុចស្រះឬស្សី ទំហំ ១៥,៨០០ ម៉ែត្រការ៉េ បានកក់ប្រាក់រួចចំនួន USD ១០៦,៤០០(មួយរយប្រាំមួយពាន់បួនរយដុល្លារអាមេរិកគត់)។
ទីតាំងទីបី ដីចំណុចបឹងរាម ទំហំ ១២៩,៩៩៥ ម៉ែត្រការ៉េ បានកក់ប្រាក់រួចចំនួន USD ៦០០,០០០ (ប្រាំមួយរយពាន់ដុល្លារអាមេរិកគត់់)។
សូមបញ្ជាក់ថាដីទាំងបីទីតាំងនេះលោក អ៊ុក រដ្ឋា បានផ្ទេរឈ្មោះទៅលោក ផេង វណ្ណា រួចរាល់អស់ហើយ។
ក្រោយពីបានទិញហើយលោក ផេង វណ្ណា ស្រាប់តែថាមិនស្រលាញ់ដីនេះទេ ក៏បានសុំដោះដូរ ដីនៅកន្លែងផ្សេងវិញ ហើយក៏លោក អ៊ុក រដ្ឋា យល់ព្រមដោះដូរដីទីតាំងផ្សេងដែលមានទំហំ១១ហិកតា ដែលមានតម្លៃ USD ១,៣១០,៥៧៤(មួយលានបីសែនមួយម៉ឺនប្រាំរយចិតសិបបួនដុល្លាអាមេរិកគត់) ការដោះដូរនេះលោក ផេង វណ្ណា បានយល់ព្រមថែមលុយឲ្យទៅលោក អ៊ុក រដ្ឋា ចំនួច USD ៣៥០,០០០ (បីរយហាសិបពាន់ដុល្លារអាមេរិកគត់ដោយមាននៅក្នុងកិច្ចសន្យា(សូមបញ្ចាក់ថាដី១១ហិកតាដែលបានដោះដូរនេះក៏លោក អ៊ុក រដ្ឋា បានផ្ទេរសិទ្ធទៅលោក ផេង វណ្ណា រួចហើយដែរ) ហើយលោក ផេង វណ្ណា យល់ព្រម និង ត្រូវប្រគល់ដីបីទីតាំងទំហំ១៧ហិកតាដែលបានទិញពីលោក អ៊ុក រដ្ឋា ខាងលើមកលោក អ៊ុក រដ្ឋា វិញ ដូចបានធ្វើនៅក្នុងកិច្ចសន្យា ក្នុងប្រការ៦ តែលោក ផេង វណ្ណា មិនបានប្រគល់មកវិញទេ ដូច្នេះហើយលោក អ៊ុក រដ្ឋា អះអាងថា មិនគោរពកិច្ចសន្យា ដោយ មានបំណងយកដីរបស់លោក និង បានប្តឹងលោករហូតដល់ការចោទប្រកាន់ ដើម្បីឲ្យមានទោស ដើម្បីយកដីទាំងអស់ និង មិនគោរពតាមការស្រុះស្រួលគ្នានៅក្នុងសាលាស្រុកខ្សាច់កណ្តាល។
ក្នុងការចោទប្រកាន់នេះចំពោះលោក អ៊ុក រដ្ឋា ជាជនត្រូវចោទ បានសំណូមពរទៅដល់ឯកឧត្តមអគ្គព្រះរាជអាជ្ញាមេត្តា លើកលែងការចោទប្រកាន់មកលើរូបលោកផង ព្រោះរវាងលោក និង លោក ផេង វណ្ណា គឺសុទ្ធតែមានឯកសារជាមួយគ្នា ក្នុង ការទិញលក់ដីតែប៉ុណ្ណេះ ហើយលោក អ៊ុក រដ្ឋា បានអះអាងថា លោកមិនបានឆបោក ដូចពាក្យបណ្តឹង និង ការចោប្រកាន់នោះទេ។ លោកទេជាអ្នកដែលរងគ្រោះពិតប្រាកដ ព្រោះរវាងលោក បានធ្វើកិច្ចសន្យា ព្រមព្រៀងបញ្ជប់វិវាទរួចអស់ហើយ តែបែជាលោក ផេង វណ្ណា ចាប់ដៃជាន់ជើងរូបលោកទៅវិញ ។ លោក អ៊ុក រដ្ឋា ក៏បានស្នើសុំដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេសលោក អ៊ុក រដ្ឋា ក៏បានគោរពស្នើសុំសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សុំលោកមេត្តាពិនិត្យនិងជួយអន្តរាគមន៍ក្នុងករណីនេះផង។
ទាក់ទិននឹងករណីនេះលោក អ៊ុក រដ្ឋា ក៏សុំឱ្យលោក ផេង វណ្ណា បំពេញកាតព្វកិច្ច ផ្ទេរនូវកម្មសិទ្ធិដី និងប្រគល់ឯកសារមកលោកវិញដើម្បីអោយលោក យកឯកសារទៅបង់ពន្ធដី កុំចង់បាននូវអ្វីដែលមិនមែនជារបស់ខ្លួន ឬលោកចង់អោយលោក អ៊ុក រដ្ឋា មានពិរុទ្ធនៅក្នុងរឿងនេះ ដើម្បីចង់បានដីលោក អ៊ុក រដ្ឋា ទាំងអស់?
ក្នុងករណីនេះភ្នាក់ងាររបស់យើងធ្វើការផ្សព្វផ្សាយដែលផ្អែកលើឯកសារ និង ការអះអាងរបស់ភាគីចុងចោទតែប៉ុណ្ណេះ ហើយអង្គភាពយើងខ្ញុំសង្ឃឹមថា ភាគីលោក ផេង វណ្ណា នឹង ធ្វើការបកស្រាយ ក្នុងករណីនេះ៕