(ភ្នំពេញ ): ប្រភពច្បាស់កាណ៍បានឲ្យដឹងថា:ទីតាំងបនល្បែងភ្នាល់ទឹកភ្លៀងស្ថិតនៅ សង្កាត់ផ្សារអូរឬស្សី២ ខណ្ឌ៧មករា ដែលលេងចំកណ្តាលរាជធានីភ្នំពេញ ចាប់ដំណើការហើយ ជារៀងរាល់ថ្ងៃ ដែលអ្នកលេងភ្នាល់អាចទិញក៏បាន ឬលក់ក៏បាន។
ប្រភពបានបន្តទៀតថាក្នុងមួយថ្ងៃនៅទីតាំងភ្នាល់ល្បែងទឹកភ្លៀងនេះ មានអ្នកទិញ-លក់ ដែលមានទឹកប្រាក់រាប់ ពាន់ រាប់មុឺន រាប់លានដុល្លារ និងប្រើប្រាស់ម៉ាស៊ីនភ្នាល់ឆ្លងដែនដល់ក្រៅប្រទេស ជាមួយការប្រើវិទ្យុទាក់ទងទំនើប ជាងសមត្ថកិច្ចទៅទៀត។
ជាងនេះទៅទៀត អ្នកលេងទឹកភ្លៀងនេះមានដូចជា៖ អាជីវករ សមត្ថកិច្ច ឧកញ៉ា អាជ្ញាធរ មួយចំនួនផងដែរ។ គួរំលឹកផងដែរថា ទីតាំងល្បែងទាំងនេះ ជាប្រភពដើមចមផ្តើមចេញអោយមានបទល្មើស កើតមាននៅក្នុងសង្គម និងមានភាពអនាធិបតេយ្យបំផុតដែលពួកគាត់អស់នោះអ្នកលេងល្បែងភ្នាល់សោះ តែបែរជាពួកគាត់មានសិទ្ធកាន់វិទ្យុទាក់ទង មានរហូតដល់រាប់ពាន់គ្រឿង។
ប្រភពដដែលបានសំណូមពរដល់ លោក ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ និងអាជា្ញធរមូលដ្ឋានជួយចាត់វិធានការ បង្ក្រាបទីតាំងបនល្បែងទឹកភ្លៀងនេះតាមនីតិវិធីច្បាប់ផង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនសង្គមជាតិ។