កាលពីវេលាម៉ោង២៣:១៥នាទី ថ្ងៃទី១០ ឧសភា ឆ្នាំ២០២២នេះ មានករណីប្រើអំពើហិង្សាមួយបានកើតឡើង ដោយបុរសជាប្តីឈ្មោះ យ៉ែម ចិន្តា អាយុ ៣៧ ឆ្នាំ មុខរបរ កម្មករដុតធ្យូង បានធ្វើសកម្មភាពវា.យទៅលើប្រពន្ធឈ្មោះ វុន វ៉ាន់ ភេទស្រី អាយុ៣៦ឆ្នាំ ដែលមានផ្ទៃពោះ បន្សល់ទុកកូនកំព្រា៦នាក់ឲ្យរស់គ្មានទីពឹង ។ ករណីហឹង្សាក្នុងគ្រួសារនេះបានកើតឡើងនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុរ ។
ក្រោយកើតហេតុជនសង្ស័យជាប្តីរត់គេចខ្លួនបាត់ស្រម៉ោល ចំណែកស្ត្រីជាប្រពន្ធត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បន្ទាប់មកដោយរបួសធ្ងន់ធ្ងរពេកត្រូវបាន.ស្លា.ប់ និងរលូតកូន នៅមន្ទីរពេទ្យនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ។
លុះមកដល់វេលាម៉ោង១៧ ថ្ងៃទី១២ខែឧសភាឆ្នាំ២០២២ កម្លាំងនគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបាននៅខេត្តកំពង់ស្ពឺបានតែម្តងដើម្បីយកមកផ្តន្ទាទាទោសទៅតាមផ្លូវច្បាប់ ។