ស្រុកខ្សាច់កណ្ដាល៖ នារសៀល ថ្ងៃព្រហស្បតិ៍ ០៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌបានចូលរួមជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយផែនការ ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
« យុវជន គឺជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនប្រកបដោយសក្តានុពល ត្រូវតែមានឆន្ទ:មនសិកាស្នេហាជាតិ ប្រកបដោយសាមគ្គីភាព សេចក្ដីថ្លៃថ្នូរ កិត្តិយស មានស្មារតី ឆន្ទ:សកម្ម ព្យាយាម និង ការលះបង់ខ្ពស់ ចំពោះប្រជាពលរដ្ឋគ្រប់ពេលគ្រប់វេលា ប្រកបដោយការទទួលខុសត្រូវ គ្រប់កាល:ទេស:ទាំងអស់ ដើម្បីដណ្ដើមប្រៀបឈ្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ »
ក្នុងពិធីផ្សព្វផ្សាយ នេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក ជំទាវ លោក លោកស្រី អនុប្រធានគណ:អចិន្រ្តៃយ៍ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានផែនចំណុះក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុក លោក លោកស្រី បេក្ខជនពេញសិទ្ធ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកក្រុមការងារយុវជនគ្រប់ឃុំ លោក លោកស្រី ប្រធានយុវជនភូមិ ទូទាំងស្រុកខ្សាច់កណ្ដាល សរុប ប្រមាណ ៣២៦ នាក់៕