ភ្នំពេញ ៖ ស្ត្រីជើងឆើតថ្លើមធំម្នាក់ក្រោយជួលរថយន្ត មួយគ្រឿង មកជិះ បែរជាយកទៅបញ្ចាំ និងលក់បន្តយកលុយជាប្រយោជន៍ផ្ទាល់ខ្លួន ហើយព្យាយាមគេចវេសមិនព្រមចូលខ្លួនមកដោះស្រាយជាមួយម្ចាស់រថយន្ត ដើម បែរជាមកពាក់ព័ន្ធអ្នកទីញចូលខ្លួនដោះស្រាយជំនួសទៅវិញ ។
ជនរងគ្រោះឈ្មោះ មុំ វាសនា ភេទប្រុស
២៩ឆ្នាំ មុខរបររកស៊ី ស្នាក់នៅភូមិឫស្សី ឃុំតានីស្រុកអង្គរជ័យ ខេត្តកំពត ។
តាមសំដីជនរងគ្រោះដែលជាអ្នកទិញរថយន្តរបាន ឲ្យដឹងថាស្រ្តីជើងឆើតខាងលើ ឈ្មោះ ជ្រឿន សូរិយា មុខរបរ មិនពិតប្រាកដ អាយុ ២៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិពុកឫស្សី កណ្តាល ឃុំ ពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះដដែលបានឲ្យដឹងថាក្នុងឆ្នាំ២០២១ជនសង្ស័យឈ្មោះ ជ្រឿន សូរិយា
ដែលស្គាល់គ្នាតាមរយ៉ៈបងថ្លៃ របស់ខ្ញុំហើយស្ត្រីសង្ស័យ បានយករថយន្តមួយគ្រឿងម៉ាកប្រ៊ុសពណ៌ស ពាក់ ស្លាកលេខ
ភ្នំពេញ2BH-9060 មកបញ្ចំគាត់ដោយប្រាប់ថាជារថយន្តរបស់ខ្លួននិងបានយកលុយ ៣លើស្មើ (៩០០០ដុល្លា)ក្រោយមកស្ត្រីសង្ស័យបានព្រមព្រៀងលក់រថយន្តខាងលើមកអោយខ្ញុំផ្តាច់ក្នុងតំលៃ ១២០០០ដុល្លា ដោយនៅខ្វះឯកសារថយន្តបណ្តោះអាសន្ន ដោយក្នុងនោះមានស្ត្រីម្នាក់ទៀតឈ្មោះ ទេស ដាលីស អាយុ២៩ឆ្នាំ មុខរបរលក់ ដូរស្នាក់នៅភូមិ ក
សង្កាត់ច្រាំចំរៈ២ ខណ្ឌឫស្សីកែវជា អ្នកផ្សំគំនិតក្នុងការលក់រថយន្តខាងលើផងដែរ ។
យោងតាមជនរងគ្រោះបានឲ្យដឹងថាកាលពីវេលាម៉ាងប្រហែល១៩និង១០នាទីយប់ថ្ងៃទី០៤ មិថុនា ឆ្នាំ២០២២ខណះគាត់កំពុងបើករថយន្តតាមដងផ្លូវនៅ ក្នុងភូមិរំដួលជើងសង្កាត់ស្នោរខណ្ឌកំបូលរ រាជធានីភ្នំពេញ ស្រាប់តែមានប្តីប្រពន្ធ២នាក់មកឃាត់រថយន្តគាត់និងនាំយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោរហើយប្រាប់ថារថយន្តខាងលើនេះជារបស់គាត់ដែលបានជួលអោយស្ត្រីម្នាក់ ឈ្មោះ ជ្រឿន សូរិយា ជិះនិងបានបង្ងាញឯកសារគ្រប់គ្រាន់ទាំងអស់អោយគាត់ឃើញ ។
ជនរងគ្រោះបានបន្ថែមទៀតថាក្រោយគាត់ទៅដល់កន្លែងសមត្ថកិច្ចគាត់បានព្យាយាមទាក់ទងទៅស្ត្រីសង្ស័យខាងលើអោយមកចូលខ្លួនដោះស្រាយបែរជាស្ត្រីសង្ស័យមិនព្រមចូលខ្លួនដោះស្រាយនិងគេចវេសទៅវិញចុងក្រោយគាត់រងគ្រោះបែរជាមកពាក់ព័ន្ធ និងចូលខ្លួនដោះស្រាយជំនួសទៅវិញ ។
ពាក់ព័ន្ជករណីទិញលក់រថយន្តខាងលើគាត់ជាជនរងគ្រោះ សូមអោយស្ត្រីឈ្មោះ ជ្រឿន សូរិយា ចូលខ្លួនមកដោះស្រាយបន្ទាន់ ពាក់ព័ន្ធករណីខាងលើនេះ បើមិនដូច្នេះគាតើនីងដាក់ពាក់បណ្តឹងទៅសមត្ថកិច្ចអោយចាត់ការតាមនិតិវិធីច្បាប់ ។