ភ្នំពេញ)៖ លោក កៅ ថាច ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រទេសអូស្ត្រាលី-ណូវ៉ែលហ្សេឡង់ បានសម្តែងនូវសេចក្តីរន្ធត់ ក្រៀមក្រំ និងសោកស្តាយឥតឧបមាចំពោះការទទួលមរណភាពរបស់ឧបាសិកា ធម្មចារិនី សីលវតី ហង្ស ឡុង ដែលជាម្តាយបង្កើតរបស់លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារប្រចាំតំបន់៥ នៃក្រុមការងារៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់។
ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខនេះ ជួសមុខឱ្យក្រុមការងារទាំងអស់ លោក កៅ ថាច សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោក ផុស សុវណ្ណ និងក្រុមគ្រួសារនៃសព ដែលបានបានបាត់បង់អ្នកម្តាយ ម្តាយក្មេក ជីដូន ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ និងជាអ្នកមានគុណបំណាច់លះបង់ និងពលីកម្មយ៉ាងធំធេងសម្រាប់ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិ។
លោក កៅ ថាច ក៏បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមឱ្យវិញ្ញាណក្ខន្ធឧបាសិកា ធម្មចារិនី សីលវតី ហង្ស ឡុង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។
សូមបញ្ជាក់ថា ឧបាសិកា ធម្មចារិនី សីលវតី ហង្ស ឡុង ដែលជាម្តាយបង្កើតរបស់លោក ផុស សុវណ្ណ បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ។ សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ២២៦ ក្រុមទី៤ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។