ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន០៣គ្រួសារ បានទាមទារឲ្យសហគ្រាស ចំរេីន សុវត្ថិភាព សងប្រាក់មកពួកគាត់វិញ
បើយោងតាមការដកស្រង់កិច្ចសម្ភាសន៍របស់អង្គភាពសារព័ត៌មាន ពោធិ៍មាស ញូស៍ . លោកស្រី ចេង ស្រីនាង បានរៀបរាប់ ថា«គាត់បានកាត់កញ្ចប់ពីក្រុមហ៊ុន ចំរើន សុវត្ថិភាព ក្នុងទឹកប្រាក់ចំនួន (៥មុឺនដុល្លារ ) ដោយកក់ឲ្យក្រុមហ៊ុនបានចំនួន (២៥០០០ដុល្លារ ) ខាងក្រុមហ៊ុនកាត់គ្រឿងឲ្យមកឈ្មោះ ចេង ស្រីនាងវិញបានជិត (១០០០០ដុល្លារ) វិញ បងស្រី ចេង ស្រីនាង បានប្រាប់ថាលុយគាត់នៅសល់ (១៥០៥១ដុល្លារ) ទៀត លោកស្រីបានរៀបរាប់ថា៖ ខាងក្រុមហ៊ុននិយាយកុហក់ ដោះសាររហូត ជាពិសេសគឺគ្រឿងមិនគ្រប់ទឹកទេ គាត់ក៏បានប្រាប់ទៀតថាខាងក្រុមហ៊ុនសន្យាថា និងបាញ់លុយឲ្យគ្រប់ចំនួនវិញនៅថ្ងៃទី២៧ ខែមេសា តែមិនបានបាញ់ទេ រួចប្រាប់ថាចាំថ្ងៃទី២០ ខែឧសភា និងបាញ់ឲ្យអស់ទៀត តែនៅតែមិនបាញ់ឲ្យ ដោយមានការសន្យាខ្យល់ទេីប បងស្រី ចេង ស្រីនាង សម្រេចចិត្តមកពឹងពាក់ឲ្យសារព័ត៌មានពោធិ៍មាស ជួយផ្សព្វផ្សាយ។
គួរបញ្ជាក់ថាលោកស្រី ចេង ស្រីនាង មានទីលំនៅភូមិបាណង់ ឃុំស្តៅ ស្រុករតនមង្គល ខេត្តបាត់ដំបង។
លោកស្រីឈ្មោះ នីម ចាន់ធី បានរៀបរាប់ថា« ក្រុមហ៊ុន ចំរើន សុវត្ថិភាព គ្មានទំនួលខុសត្រូវ ដោយកុហក់ពីមួយថ្ងៃទៅមួយថ្ងៃទេីបគាត់ ទេីបឈ្មោះ នីម ចាន់ធី មកផ្តាច់កុងត្រាវិញ ដោយក្រុមហ៊ុនសន្យាថាបាញ់ប្រាក់ឲ្យ បីដំណាក់កាល និងសន្យាថាថ្ងៃទី១៧ ខែឧសភា នឹងបាញ់ឲ្យ (៥ពាន់ដុល្លារ) តែបាញ់ឲ្យតែ (២ពាន់ដុល្លារ) បន្ទាប់មកប្រាប់ថានិងបាញ់ឲ្យថ្ងៃទី១៩ ទៀត តែរហូតមកដល់ពេលនេះមិនទាញបាញ់ឲ្យទេ»។ បញ្ជាក់ទឹកប្រាក់ដែលលោកស្រី នីម ចាន់ធី កាត់កញ្ចក់ពីក្រុមហ៊ុនចំនួន( ២មុឺនដុល្លារ) ដោយកក់ឲ្យក្រុមហ៊ុនបានចំនួន (១៣០០០ដុល្លារ) បងស្រីបានបញ្ជាក់ថាក្រុមហ៊ុនចំរើន សុវត្ថិភាព គឺជារបស់អ្នកនាង ចោម ខ្វាន់។ លោកស្រី នីម ចាន់ធី រស់នៅភូមិកំពង់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកស្រី សេន សុខចាន់ បានរៀបរាប់ថា« គាត់បានកាត់កញ្ចប់ពីក្រុមហ៊ុន ចំរើន សុវត្ថិភាព ក្នុងទឹកប្រាក់ចំនួន (៥មុឺនដុល្លារ ) ដោយកក់ឲ្យក្រុមហ៊ុនបានចំនួន (២៥០០០ដុល្លារ ) តែខាងក្រុមហ៊ុនចំរេីន សុវត្ថិភាព មិនបានផ្តល់គ្រឿងឲ្យខ្ញុំទេរហូតមកដល់ពេលនេះ លោកស្រី សេង សុខចាន់ សុំផ្តាច់កុងត្រានូវថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ ដោយក្រុមហ៊ុនថានិងបាញ់លុយឲ្យវិញថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២ ចំនួន (១មុឺនដុល្លារ) តែមិនបានបាញ់ឲ្យទេ ក្រុមហ៊ុនថាលេីកមកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ និងបាញ់ឲ្យ តែរហូតមកដល់ពេលនេះក៏មិនទាន់ឃេីញដែរ។ លោកស្រី បានបញ្ជាក់ទៀតថា ខាងក្រុមហ៊ុនគំរាមគាត់ បេីគាត់ (សេង សុខចាន់) ទៅដល់ក្រុមហ៊ុននោះខាងក្រុមហ៊ុនមិនសងនោះទេ អញ្ចឹងហេីយទេីបលោកស្រី មកសុំសារព័ត៌មានជួយផ្សព្វផ្សាយឲ្យដឹងដល់សម្តេចផង។ លោកស្រីសុំឲ្យខាងក្រុមហ៊ុន សងលុយគាត់គ្រប់ចំនួនវិញ (២៥០០០ដុល្លារ) បងស្រី សែន សុខចាន់ រស់នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
បញ្ជាក់អង្គភាពសារព័ត៌មានយេីងក៏បានទំនាក់ទំនង ទៅអ្នកនាង ចោម ខ្វាន់តាមរយៈ Telegram ម្តងរួចហេីយកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ដោយអ្នកនាងឆ្លេីយថា« តំណាងខ្លះខូចខ្លួនឯងយឺតយ៉ាវតិចតូចក៏ទៅប្តឹងខាងអូន» ។
ពាក់ព័ន្ធនឹងករណីនេះដែរអង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺបន្ថែមពីភាគីក្រុមហ៊ុន ចំរើន សុវត្ថិភាព រាល់ម៉ោងធ្វេីការ៕