(ព្រៃវែង)៖កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ តាមរយៈគណនីPage របស់លោកបណ្ឌិត តេង ប៊ុនថុនជាអនុប្រធានក្រុមការងារចុះជួយឃុំមេសរប្រចាន់ និងជាប្រធានក្រុមការងារភូមិមេសរប្រចាន់លើ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំមេសរប្រចាន់ផ្ដូចផ្ដើមបុណ្យផ្ការស្មីសាមគ្គីប្រមូលបច្ច័យបង្ហើយផ្លូវបេតុង៤០០ម៉ែត្រដែលមានប្រវែងសរុប១៣០០ម៉ែត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។
គណនីPage លោកបណ្ឌិត តេង ប៊ុនថុនបានឲ្យដឹងទៀតថា៖ផ្លូវបេតុងដែលបានចាក់រួចរាល់បាន៩០០ម៉ែត្រ ហើយនៅខ្វះតែ៤០០ម៉ែត្រទៀត ចំណែកបុណ្យផ្ការស្មីសាមគ្គីនេះអ្នកផ្ដើមបុណ្យរួមមាន៖
១,ឯកឧត្តម មៀច សុផាន់ណា និងលោកជំទាវ
២,លោកជំទាវ វី សាឌី និងឯកឧត្តម
៣,ឯកឧត្តម តាន់ សុខវិជ្ជា និងលោកជំទាវ
៤,លោកបណ្ឌិត តេង ប៊ុនថុន និងអ្នកស្រី។
សូមជម្រាបជូនថា៖ការផ្ដូចផ្ដើមធ្វើបុណ្យផ្ការស្មីសាមគ្គីនេះធ្វើឡើងដោយមានការសាមគ្គីរវាងកម្លាំងជាបី៖ទី១,អ្នកភូមិ ចេញកំលាំងពលកម្មក្នុងការកសាង និង ម្ហូបអាហារទទួលទានទាំងអស់គ្នា រួមទាំងកំលាំងកាយ ចិត្តរបស់ ប្រជាជនភូមិ។ ទី២,ក្រុមការងារ ដឹកនាំយុទ្ធសាស្រ្តគៀគងរកជំនួយទាំងស្មារតី កំលាំង និង សំភារៈ ។ល។ និងទី៣, សប្បុរជនជួយចេញជាស៊ីម៉ង់ និង ដែក ដើម្បីប្រជាជនភូមិមានលទ្ធភាពបាន សាងសង់ផ្លូវបេតុងសាមគ្គី១៣០០ម៉ែត្រនេះ។
សូមបញ្ជាក់ថា៖បុណ្យផ្ការស្មីសាមគ្គីធ្វើឡើងនៅទីតាំង វត្តមេសរប្រចាន់លើតែម្ដងក្នុងគោលបំណងដើម្បីកសាងផ្លូវបេតុងបង្ហើយមានប្រវែង៤០០ម៉ែត្រ ដោយបេតុង១ម៉ែត្រតម្លៃ៧៥$ (1m x 5m) និង១ម៉ែត្រការ៉េតម្លៃ១៥$។
គួររំលឹកថា៖ការអភិវឌ្ឍភូមិមេសរប្រចាន់លើកន្លងក្រោមការចង្អុលបង្ហាញនិងដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំមេសរប្រចាន់បានចាត់តាំងលោកបណ្ឌិត តេង ប៊ុនថុន អនុប្រធានក្រុមការងារចុះជួយឃុំមេសរប្រចាន់ និងជាប្រធានក្រុមការងារភូមិមេសរប្រចាន់លើ លោកបានដឹកនាំក្រុមការងារទាំងអស់ ត្រឹមតែរយៈពេល១ឆ្នាំ ៣ខែប៉ុណ្ណោះ ប្រជាពលរដ្ឋសង្កេតឃើញថា ភូមិមេសរប្រចាន់លើ បានផ្លាស់ប្ដូរមុខមាត់ថ្មី ដោយប្រែពីផ្លូវភក់ជ្រាំដើរសឹងមិនបានហើយបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដូចជា សំណង់សាសនា និង ទីស្នាក់ការបក្សភួមិ,ជួសជុលផ្លូវចូលទីស្នាក់បក្សភូមិ,លាបថ្នាំបង្កា់ដៃព្រះវិហារ និងជីកស្រះទឹកវត្ត ជាពិសេសផ្លូវបេតុស្ថិតនៅក្នុងគំរោង១៣០០ម៉ែត្រនឹងរួចរាល់នាពេលឆាប់ៗនេះ៕