(ភ្នំពេញ) ÷ ទីតាំងណេតបង្កប់ល្បែងស៊ីសងដ៏ធំយីហោ “Panha “ ប្រចាំខណ្ឌកំបូលដែរជាខណ្ឌកូនពៅក្នុងចំណោមខណ្ឌទាំង១៤ ដែរមានលោក ឃឹម ស៊ុនសូដា ជាអភិបាលខណ្ឌ និងលោក ហង្ស មុនី អធិការការខណ្ឌ។
ទីតាំងណេត ដ៏ធំយីហោ “Panha “ ប្រចាំខណ្ឌកំបូលនេះ មានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងបុរី វិមានមង្គលអូដឹម នៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបន្ថែមនិងសង្ស័យថា៖ ទីតាំងណេត ដ៏ធំយីហោ “Panha ” ខាងលើនេះ ប្រហែលជាមានការសែនព្រេនរៀងរាល់ថ្ងៃសិល្ប៏ដល់បារមីម្ចាស់ទឹកម្ចាស់ដី ខ្មោចព្រាយបីសាចអស់ហើយមើលទៅ ទើបអាច បិទបាំងលាក់ខ្លួនបំពួនកាយមិនឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មើលឃើញឡើយ ។
ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះវត្តមានទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះ ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយ
ជាហេតុបង្កឲ្យមានការជំលោះទាស់ទែងគ្នា ក្នុងគ្រួសារ មានអំពើឆក់ប្លន់ និងភាពអសន្តិសុខផ្សេងៗជាដើម។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយនេះប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោក ហង្ស មុនី អធិការការខណ្ឌកំបូល សូមលោកមេត្តាជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
សូមរំលឹកផងដែរថា : កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ព័ន្ធក្រោមឱវាទ ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ តែផ្ទុយទៅវិញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅក្នុងទឹកដី សង្កាត់កំបូល ខណ្ឌកំបូល ហ៊ានប្រឆាំងការណែនាំនូវវិធានការរបស់រាជរដ្ឋាភិបាន ដែលបានដាក់ចេញដោយ ក្រសួងមហាផ្ទៃ ។
ជុំវិញពាក់ព័ន្ធករណីនេះដែលប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បាននាំគ្នាធ្វើការសូមសំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល មិនគួរមើលរំលងគួរតែចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាប!ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង កំពុងបើកការលេងភ្នាល់ដាក់ប្រាក់ យ៉ាងពេញទំហឹង នៅក្នុងមូលដ្ឋានខាងលើនេះដើម្បីធានានូវសន្តិសុខសុវត្ថិភាពភូមិ ឃុំ ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃផង៕