នៅព្រឹកថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២២
សូមរាយការណ៏ជូនបន្ថែមអំពីកំណត់ហេតុនាវារសាត់មកបុកថ្មខាងលិចកោះតាង មានឈ្មោះ (សេង កង) ម៉ោង០៧:១០ព្រឹក កម្លាំងការពារកោះតាងលេខ៣ សហការជាមួយកម្លាំងនគរបាលព្រំដែនដែនទឹក និង កម្លាំងស្នាក់ការទីបញ្ជាការជួរមុខ អគ្គលេខាដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចេញប្រតិបត្តិការរុករកក្រុមនាវិករបស់នាវា សេងកង ដែលពួកគេបានលោតចុះទឹកហែលឡើងលើកោះកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារបានប្រទះឃើញមនុស្សទាំងចំនួន៤នាក់ នៅចំណុច N 10.19.021 E 103 08 316 រួចហើយកម្លាំងសហការរបស់យើងបានបញ្ជូនមកទីបញ្ជាការការពារ កោះតាងលេខ៣ ដើម្បីសួរនាំ និងធ្វើកំណត់ហេតុ មានដូចជា
នាវាឈ្មោះ សេង កង មានបណ្តោយប្រវែង ៥២ម៉ែត ទទឹង៨ម៉ែត ជម្រៅទឹក ៤.៥ម៉ែត មានកម្លាំងម៉ាស៊ីន ៥៤០សេស មានម៉ាស៊ីនរត់២ គ្រឿង និងម៉ាស៊ីនភ្លើង១គ្រឿង
និងមានមនុស្សលើនាវា ។
មនុស្សទាំង៤នាក់នេះរួនមាន :
- CHENG CHANGBAO អាយុ ៤៤ឆ្នាំ ភេទប្រុស ជាជនជាតិចិន ជាអ្នកគ្រប់គ្រង់ និងជាអ្នកបើកបរនាវា
- WU KONGPING អាយុ៣៦ ឆ្នាំ ភេទប្រុស ជនជាតិចិន ជានាវិក
- WANG SHENG PING អាយុ៣០ឆ្នាំ ជនជាតិចិន ជានាវិក
- លីន ស៊ីម៉ី អាយុ ៤២ ឆ្នាំ ជនជាតិចិន ជានាវិក ។
ដោយបានបើកបរមកពីប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីដឹកផ្លែឈើទៅកាន់ប្រទេសចិនវិញ មូលហេតុដែលចូលសមុទ្រកម្ពុជាដោយបញ្ហាម៉ាស៊ីនខូច និងដាច់ខ្សែយុថ្កា ក៏បានអណ្តែតចូលក្នុងដែនសមុទ្រកម្ពុជា ។
អ្នកទាំង៤នាក់ប្រាប់ថា លិខិតឆ្លងដែនបានធ្លាក់ចូលក្នុងទឹកបាត់។ ក្រោយពីបានសាកសួរនិងធ្វើកំណត់ហេតុរួច បានបញ្ជូនអោយកម្លាំងប៉ូលីសព្រំដែនទឹក ដឹកនាំដោយលោក វរសេនីយ៍ទោ យ៉ាវ វណ្ណា ទទួល ។