( ភ្នំពេញ ) : អង្គរក្សយាមផ្ទះវីឡាមួយកន្លែង ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមកបាញ់រះជាច្រើនគ្រាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅប៉ុស្ដិ៍យាមខាងមុខផ្ទះតែម្តង ។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងផ្ទះវីឡាមួយកន្លែង តាមបណ្ដោយផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំបាញ់ ចំពោះមូលហេតុនៃអំពើបាញ់ប្រហារដ៍សាហាវនេះមិនទាន់ត្រូវបានគេដឹងថាជាករណីអ្វីឲ្យប្រាកដនៅឡើយទេ ។
ក្រោយកើតហេតុ នៃការបាញ់រះនេះត្រូវបានគេដឹងថា បណ្ដាលឱ្យអង្គរក្សម្នាក់អាយុរប្រហែល៥០ឆ្នាំ បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធមជាទីបំផុត ។
បើតាមអ្នកឃើញហេតុការណ៍បាននិយាយថា : ខ្មាន់កាំភ្លើងបានបាញ់រះទៅជនរងគ្រោះប្រមាណ១០គ្រាប់ ហើយជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោលសូន្យឈឹងតែម្តង ។ នៅខណះពេលនេះសមត្ថកិច្ចជំនាញជាច្រើននាក់ បានចុះទៅដល់កន្លែងកើតហេតុ និងកំពុងធ្វើកោសល្យវិច្ច័យស្រាវជ្រាវដើម្បីស្វែងរកជនដៃដល់ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕