(ភ្នំពេញ) : នាព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២ នៅសាលាសង្កាត់ព្រែកលៀប មានរៀបចំកិច្ចប្រជុំ សាមញ្ញក្រុមប្រឹក្សាសង្កាត់លើកទី០២ អាណត្តិទី៥ ប្រចាំខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់ស្តីទីនិងជាប្រធានអង្គប្រជុំ ។
សមាសភាពចូលរួម៖ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ សមាជិកក្រុមប្រឹក្សាខណ្ឌ មន្ត្រីសង្កាត់ នាយនគរបាលប៉ុស្តិ៍ លោក-លោកស្រី មេភូមិទាំង៤ ប្រធានផ្សារ សរុប ៣០នាក់ ។
ខ្លឹមសារនៃកិច្ចប្រជុំ៖
១.ពិនិត្យ និង អនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសង្កាត់ខែមុន
២.ពិនិត្យនិងអនុម័តរបាយការណ៏រីកចម្រើន របស់រដ្ឋបាលសង្កាត់ព្រែកលៀប ប្រចាំខែសីហា
៣.ពិនិត្យនិងអនុម័តលើគម្រោងថវិកាសង្កាត់ប្រចាំឆ្នាំ ២០២៣
៤.ការងារផ្សេងៗ
-ផ្សព្វផ្សាយខ្លឹមសារកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌប្រចាំខែសីហា
-ផ្សព្វផ្សាយនិងពង្រឹងយន្តការច្រកចេញចូលតែមួយរបស់ថ្នាក់សង្កាត់ ។