( ភ្នំពេញ ) : ប្រិយមិត្តបានជ្រាបរួចមកហើយថា : ក្នុងពេលបច្ចុប្បន្ននេះវិស័យនានាកំពុងតែរីកចម្រើនទៅមុខជាលំដាប់ជាពិសេសគឺវិស័យអចលនទ្រព្យតែម្តង .នាព្រឹកថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ មហាជនជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញក្រុមហ៊ុនK01 រៀលអុីស្ទេត ( ខូអិលធីឌី ) បានធ្វើពិធីសម្ភោធសាខាផ្តាច់ខណ្ឌដង្កោ និងពិធីចុះ ( MOU ជាមួយបុរី GALAXY 11 ក្នុងកញ្ចប់ទឹកប្រាក់២០មុឺនដុល្លារ ដែលមានទីតាំងស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងពិធីសម្ភោធនេះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់លោកឃឿន សុឡា អគ្គនាយកក្រុមហ៊ុន K01រៀលអុីសស្ទេត ( ខូអិលធីឌី ) លោកស្រីអគ្គនាយិការ ម្ចាស់សាខាខេត្ត ខណ្ឌ សមាជិក និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ ។
សូមបញ្ជាក់ផងដែរថា : ចំពោះអតិថិជន ចាប់អារម្មណ៍ក្រុមហ៊ុន K01 ចង់កាត់ផ្តាច់សាខាខេត្តគឺត្រូវចំណាយទឹកប្រាក់៤មុឺនដុល្លារ សម្រាប់ផ្តាច់សាខាខណ្ឌគឺ៣មុឺនដុល្លារ និងចូលជាសមាជិកប្រចាំខេត្តខណ្ឌគឺ១ពាន់ដុល្លារតែប៉ុណ្ណោះនិងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីក្រុមហ៊ុនមានដូចជា : ចំពោះម្ចាស់សាខាខេត្ត ខណ្ឌ នៅពេលដែលរកបានបងប្អូនប្រជាពលរដ្ឋចង់លក់អចលនទ្រព្យជាមួយក្រុមហ៊ុននឹងទទួលបាន១ប័ណ្ណ ១០០ដុល្លារ ហើយបើលក់ដាច់បាន១ភាគរយទៀត បើចំពោះសមាជិក១ពាន់ដុល្លារវិញ បើរកបានទីតាំងត្រូវការលក់១កន្លែងនិងទទួលបាន១០០ដុល្លារនៅខេត្ត ៥០ដុល្លារនៅក្នុងក្រុងភ្នំពេញ បន្ទាប់ពីលក់ដាច់និងទទួលបាន១ភាគរយទៀត ពិតជាចំណេញយ៉ាងច្រើនពីក្រុមហ៊ុន .. ជាទីបញ្ចប់ក្នុងកម្មវិធីសម្ភោធសាខាផ្តាច់ខណ្ឌដង្កោរបស់ក្រុមហ៊ុន K01 រៀលអ៊ីសស្ទេត ( ខូអិលធីឌី ) នេះផងដែរការមានការហូប នំបញ្ចុក បាញ់ឆែវ នំបុ័ងសម្លរការី ប្រកបដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង ។