(ព្រែកលៀប) : ក្នុងខែនេះជារដូវភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ផ្ទះប្រជាពលរដ្ឋមួយចំនួនត្រូវបានជន់លិចដោយទឹកភ្លៀងមិនថាទីរួមខេត្តឬក្រុងនោះទេ ព្រោះនេះគឺជាធម្មជាតិដែលកើតឡើងជារៀងរាល់ឆ្នាំជាពិសេសគឺរដូវវស្សានេះតែម្តងដូច្នេះសូមបងប្អូនប្រជាពលរដ្ឋសូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ។
ក្នុងនោះផងដែរ ដោយមានការយកចិត្តទុកដាក់និងគិតគូពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២ នេះ រដ្ឋបាលសង្កាត់ព្រែកលៀប ដែលមានលោកស្រីឈ្នាង ផាន់ណារី ជាតំណាងឲ្យលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប ដោយបានមើលឃើញពីការលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងនាមជាអជ្ញារធរគឹមិនអោបដៃឈមើលពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ អជ្ញាធរសង្កាត់តែងតែបារម្ភនឹងយកចិត្តទុក្ខដាក់ខ្ពស់បំផុតពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ហេតុដូចនេះហើយទើបលោកស្រី ឈ្នាង ផាន់ណារី ក៍បានចុះជួយសម្រួលនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់និងការជនលិចដោយទឹកភ្លៀង ចំនួន ០៦ គ្រួសារ ដោយបាននាំយកនូវគ្រឿងឧបភោគ បរិភោគ ក្នុងមួយគ្រួសារៗ ទទួលបាននូវថវិកាចំនួន ២ម៉ឺន រៀល និងអង្គរ ២០ គីឡូក្រាមផងដែរ ។