(ព្រែកលៀប) : នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ ឯ.ឧ ម៉ាន់ ឈឿន អនុប្រធានគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៏ វិចិត្រសិល្បះ និងទេសចរណ៍ នៃព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ លេខាធិកាគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៏ វិចិត្រសិល្បះ និងទេសចរណ៍ នៃព្រឹទ្ធសភា បានអញ្ជើញមកសួរសុខទុក្ខលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប ដែលកំពុងសំរាកព្យាបាលជំងឺវះឆ្អឹងខ្នងនៅគេហដ្ឋាន ក្នុងបុរីរុងរឿង ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្នុងឱកាសអញ្ជើញមកសួរសុខទុក្ខនេះ ឯ.ឧ និងលោកជំទាវបាននាំយកអំណោយមានដូចជា: អង្ករ១បាវ(២៥គ.ក្រ) ត្រីខមួយយួ ម៉ាស់២ប្រអប់ សាប៊ូក្រអូប៦ដុំ កន្សែងពោះគោ២ អាកុល៥លីត្រ និងថវិកា២០ម៉ឺនរៀល ផងដែរ ។ ឆ្លៀតក្នុងឱកាសនោះផងដែរលោកព្រាប មុនី ចៅសង្កាត់ព្រែកលាបក៍បានថ្លែងអំណរគុណដល់ឯកឧត្តម ម៉ាន់ ឈឿន និងលោកជំទាវមំុ សណ្តាប់ ដែលឆ្លៀតពីការងាដ៍មមាញឹកមកសាកសួរសុខទុក្ខដល់រូបលោកដល់គេហដ្ឋានផ្ទាល់តែម្តង សូមជូនពរឲ្យឯកឧត្តម លោកជំទាវ ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន រកទទួលទានមានបាន និងជោគជ័យគ្រប់ភារកិច្ចការងារដែលបានបំពេញ ។