(ខេត្តកណ្តាល) ៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានចេញប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកចូលរួមទស្សនាកម្សាន្ដ ពិធីប្រណាំងទូក ង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី ២៩-៣០ ខែ តុលា ឆ្នាំ ២០២២ ថា ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានរៀបចំទីបញ្ជាការស្រាល ចំនួន ២ កន្លែង ចាំទទួលពាក្យបណ្ដឹង ជួយអន្ដរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាណាមួយពេលមកទស្សនាកម្សាន្ដនេះ ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានរៀបចំផែនការការពារ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដ ឲ្យបានសប្បាយរីករាយ ។ សូមបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដ សប្បាយរីករាយ ឲ្យបានច្រើនកុះករ ។ បើមានបញ្ហាអ្វី សូមទំនាក់ទំនងលេខទូរស័ព្ទ Tel 0977780001
Tags:
សន្តិសុខសង្គម