( ព្រែកលៀប ) : នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ លោកស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់រងទី១ តំណាងលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប រួមនិងសមាជិកក្រុមប្រឹក្សាសង្កាត់ បាននាំយកថវិកា ២៤ ម៉ឺនរៀល ទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពចំនួន ២ សព នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងនោះផងដែរលោកស្រីឈ្នាង ផាន់ណារី បាននាំយកថវិកា ១២ម៉ឺនរៀល ទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពលោកយាយ មាឃ សាធ ដែលទទួលមរណះភាពនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២ ដោយរោគាពាធ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ
ហ្នឹងបាននាំយកថវិកា ១២ម៉ឺនរៀលទៀត ទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពលោក រ័ត្ន សុខា ដែលទទួលមរណះភាពនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២ ដោយរោគាពាធ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ដោយមានការចូលរួមពី :
១/ លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប ថវិកា ១០ម៉ឺនរៀល
២/ លោកស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់រងទី១ ថវិកា ១០ម៉ឺនរៀល
៣/ លោក ស៊ុយ ចំណាប់ ស្មៀនសង្កាត់ ថវិកា ៤ម៉ឺនរៀល ផងដែរ ។
Tags:
សន្តិសុខសង្គម