(ព្រែកលៀប) : នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ លោក គង់ ឫទ្ធាវុធ ប្រធានក្រុមការងារយុវជនគណបក្សសង្កាត់ព្រែកលៀប បានជួបសំណេះសំណាលជាមួយក្រុមការងារយុវជនសង្កាត់ និងក្រុមយុវជនកីឡាសង្កាត់ព្រែកលៀប ចំនួន ៥០នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្នុងនោះផងដែរលោក គង់ ឫទ្ធាវុធ បានប្រគល់ថវិកាជូនសមាជិកចូលរួមក្នុងម្នាក់ៗ ទទួលបានថវិកា ១០,០០០ រៀល ដែលជាអំណោយរបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ គណបក្សប្រជាជនកម្ពុជា សរុបថវិកាអស់ចំនួន ៥០០,០០០ រៀល ។ ដោយក្នុងកិច្ចប្រជុំនោះផ្តោតលើខ្លឹមសារសំខាន់ៗរួមមានដូចជា :
1-សមិទ្ធផលថ្ងៃ៧មករានឹងក្រោយថ្ងៃ៧មករា១៩៧៩
2-គោលនយោបាយបង្រួបបង្រួមជាតិនឹងប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩បានយ៉ាងជោគជ័យ
3-ថែរក្សាបាននូវខឿនឯករាជ្យជាតិ អធិបតេយ្យ បូរំណភាពទឹកដីបានយ៉ាងរឹងមាំ
4-ជម្រុញឲសមាជិកបក្សទៅពិនឹត្យបញ្ជីឈ្មោះបោះឆ្នោតនឹងចុះឈ្មោះបោះឆ្នោត នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲបានគ្រប់ៗគ្នានៅឆ្នាំ2023ខាងមុខនេះ ។ នៅក្នុងឱកាសលោកគង់ ឫទ្ធាវុធប្រធានក្រុមការងារយុវជនគណបក្សសង្កាត់ព្រែកលៀបបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ 10,000 ៛ ដែលជាថវិកាដ៏ថ្លៃថ្លារបស់ម្តេចវិបុលសេនាភក្តីសាយ ឈុំប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ។
Tags:
សន្តិសុខសង្គម