យោងតាមសេចក្តីប្រកាស ម្ចាស់បំណុល ឈ្មោះ ហេង ស្រីនាត បានប្រកាសជាលើកចុងក្រោយឲ្យកូនបំណុល ឈ្មោះ ស៊ូម សារឿន ដែលមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានសមាគមរាជសីហ៍ និងអ្នកធានា ឈ្មោះ ខែម សារី ដែលបន្តគេចវេះពីការសងបំណុល មិនបានបំពេញកាតព្វកិច្ច ដោយតែងតែសន្យាខ្យល់និយាយក្រឡិចក្រឡុច ត្រូវចូលខ្លួនមកដោះស្រាយជាបន្ទាន់។
កូនបំណុល ស៊ូម សារឿង ត្រូវបានម្ចាស់បំណុលព្យាយាមទាមទារប្រាក់ ដែលជំពាក់ តាមរយៈកិច្ចសន្យាផ្តិតមេដៃត្រឹមត្រូវ ប៉ុន្តែបុគ្គលរូបនេះមិនបានសងប្រាក់តាមការសន្យានោះឡើយ ហើយថែមទាំងគម្រាបប្តឹងម្ចាស់បំណុលវិញ។ បុគ្គលជាអ្នកខ្ចីប្រាក់ និងអ្នកធានាទាំងពីរនាក់នេះបានគេចវេះពីការទទួលខុសត្រូវលើការសងបំណុលត្រឡប់ ដោយខ្ចីប្រាក់មិនសង និងសន្យាខ្យល់រហូត។
ម្ចាស់បំណុល ហេង ស្រីនាត និងលោក ខែម សារី ដែលជាអ្នកធានាបានបញ្ជាក់ថា បន្ទាប់ពីគាត់បានខ្ចីប្រាក់រួចហើយគេចវេះពុំព្រមចូលខ្លួនដោះស្រាយប្រាក់ដែលខ្លួនបានខ្ចីឡើយ ដោយសន្យាខ្យល់ជាច្រើនលើកច្រើនសា ចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេល១ឆ្នាំ បើទោះបីជាម្ចាស់បំណុល ហេង ស្រីនាត បានព្យាយាមទាក់ទង និងចេញសេចក្តីជូនដំណឹងរហូតដល់១១លើកយ៉ាងណាក្តី។
ម្ចាស់បំណុល ហេង ស្រីនាត បានសង្កត់ធ្ងន់ថា អ្នកធានាអះអាង គឺលោក ខែម សារី ដែលបានផ្តិតមេដៃត្រឹមត្រូវតាមផ្លូវច្បាប់ពីរឿងខ្ចីប្រាក់នេះបានចេញមុខធានាសន្យាយ៉ាងច្បាស់លាស់ថា កូនបំណុល ស៊ូម សារឿង នឹងសងប្រាក់តាមកិច្ចសន្យា។ យ៉ាងណា អ្នកធានា ឈ្មោះ ខែម សារី ជាអ្នកធានា និងស៊ូម សារឿន ដែលជាកូនបំណុល គឺមានកាតព្វកិច្ច ខ្ពស់ដូចគ្នា ក្នុងការបំពេញកាតព្វកិច្ចត្រូវតែសងបំណុលមកម្ចាស់ដើមវិញដូចគ្នា។
ម្ចាស់បំណុលបន្ថែមថា ដោយមានសំពាធក្រុមគ្រួសារ និងម្ចាស់លុយដើមខ្លាំងពេក ទើបស្រ្តីម្នាក់បង្ខំចិត្តឲ្យបុគ្គលទាំងពីរនាក់ចូលខ្លួនមកដោះស្រាយជាបន្ទាន់។ អ្នកស្រី ហេង ស្រីនាត ត្អូញត្អែរថា «ដោយមានសំពាធក្រុមគ្រួសារ និងម្ចាស់បំណុលខ្លាំងពេក នាងខ្ញុំសុំប្រកាសឲ្យអ្នកខ្ចី និងអ្នកធានាទាំងពីរនាក់ត្រូវចូលខ្លួនមកដោះស្រាយប្រាក់បំណុលនេះ ពីព្រោះត្រូវបង់ប្រាក់ជូនដល់ធនាគារ និងម្ចាស់បំណុលគេវិញដែរ ខ្ញុំពិតជាអស់លទ្ធភាព ក្នុងបង់ការប្រាក់ជំនួសពួកគាត់ទាំងពីរហើយ»៕
យ៉ាងណាមិញជុំវិញករណីនេះដែរអង្គភាពសារពត៌មាន (ពោធិ៍មាសញ៉ូស៍) យេីងខ្ញុំមិនអាចសុំការបំភ្លឺពីលោក ស៊ូម សាវឿន និង លោក ខែម សារី បានទេដោយអង្គភាពយេីងខ្ញុំពុំស្គាល់លេខទូរសព័្ទរបស់លោកទាំងពីរ។ តែទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន (ពោធិ៍មាសញ៉ូស៍) យេីងខ្ញុំរងចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វេីការ៕