(ភ្នំពេញ) : នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពីជំនួបរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានជាមួយ ឯកឧត្ដម SHRI JAGDEEP DHANKHAR អនុប្រធានាធិបតីឥណ្ឌា រួចមក សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបើកកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ដោយមានការចួលរួមពីប្រមុខដឹកនាំអាស៊ាន និងឯកឧត្ដម SHRI JAGDEEP DHANKHAR អនុប្រធានាធិបតីឥណ្ឌា នៅសណ្ឋាគារសុខាភ្នំពេញ។