ឧត្តមសេនីយ៍ម្នាក់ស្រវឹងធ្លាក់ភ្នែកបេីកបររថយន្តទំនេីបជិះឡេីងលេីសួនច្បារវិមានឯករាជ្យ រួចបេីកទៅបុកអ្នករុញរទះលក់ទឹកសុទ្ធបន្តទៀត ចំណែកប្រជាពលរដ្ឋដេីរលេងកំសាន្ត និងអ្នកមកហាត់ប្រាណនាំគ្នារត់ចែកជើងគ្នាទាំងព្រលឹងចុងសក់។ ហេតុការណ៍ដ៍ញាក់សាច់នេះកេីតឡេីងនៅវេលាម៉ោងប្រមាណ៩:៣០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។
សមត្ថកិច្ចនៅកន្លែងកេីតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ ភ្នំពេញ 2AU-3868 ពណ៍ស។ អ្នកបេីកបរ
មានឈ្មោះ យិន លីម ជាមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ បេីកបរក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នេក។
ក្នុងហេតុការណ៍នេះដែរមិនបណ្តាលឲ្យអ្នករុញរទេះលក់ទឹកសុទ្ធរងរបួសនោះទេ ដោយសារគេចផុតទាន់ពេល។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា “យកមកដល់ស្នងការហេីយ ទាំងមនុស្ស ទាំងរថយន្ត ដេីម្បីសួរនាំបន្ថែម”៕