(ភ្នំពេញ) : កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៨:៤៤នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចម្តុំវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់កាបូបយួរដៃ ប្រព្រឹត្តនៅចំណុចលើស្ពានព្រែកសំរោងត្រើយខាងកើត សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៧:៤០នាទី។
ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១- ឈ្មោះ ឡុង រតនៈ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ១៨A បុរីពិភថ្មីទី១ ផ្លូវលេខ៦ ក្រុងតាខ្មៅ ខេត្តកណ្តាល
២- ឈ្មោះ ហ៊ីម ជីងហុង ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺ
៣- ឈ្មោះសូត សំអាង ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី ស្នាក់នៅផ្ទះលេខ២០ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយនិច ពណ៌ ស-ខៀវ ឆ្នាំផលិត២០២១ ពាក់ផ្លាកលេខ ភ្នំពេញ ១JJ ២០៧៧, ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ ស-ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១JK ៥២០៦។ ភស្តុតាងជារបស់ជនរងគ្រោះចាប់យក៖ កាបូបយួរដៃ ពណ៌ត្នោត ក្នុងនោះមានកុំព្យូទ័រ ឡេបថប ម៉ាកDELL ពណ៌ខ្មៅ ចំនួន០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក, កាតវ៉ាក់សាំង ចំនួន០១សន្លឹក, ប័ណ្ណសម្គាល់យានយន្ត ចំនួន០១សន្លឹក។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។