(រាជធានីភ្នំពេញ) ៖ លោក តាំង សារ៉ាដា គឺជានាយកនិពន្ធនៅក្នុងសារព័ត៌មាន The Cambodia Daily Khmer ដែលជាក្រុហ៊ុនរបស់អាមេរិកាំង បានចេញមុខសុំទោស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា “ ដែលជាអគ្គនាយករបស់ក្រុមហ៊ុន ហ្គាឡាក់សុីណាវ៉ាត្រាគ្រុប ( Galaxy Navatra Group Co. LTD, ) បន្ទាប់ពី
ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតបំភ្លើស លាបពណ៌រួមទាំងបទបង្ហាញ និងការវិភាគទាំងឡាយរយៈពេលកន្លងមកដែលបានចោទប្រកាន់ទៅ លេីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
លោក តាំង សារ៉ាដា បានសរសេរ សុំទោសនៅក្នុង ហ្វេសប៊ុកផ្ទាល់របស់លោកថា ៖ សូមគោរពនិងជូនជាដំណឹង ទៅដល់ប្អូនសាធារណៈជនដែលនៅក្នុងស្រុកនិងក្រៅស្រុកទាំងអស់គ្នាឲ្យបានជ្រាបថា ៖ ខ្ញុំបាទ តាំង សារ៉ាដា ( Taing Sarada ) គឺជានាយកនិពន្ធនៅក្នុងសារព័ត៌មាន The Cambodia Daily Khmer ដែលជាក្រុហ៊ុនរបស់អាមេរិកាំង។
លោកសរសេរបន្តថា ៖ខ្ញុំបាទនិងក្រុមការងារសូមលំឱនកាយ លើកម្រាមដៃទាំងដប់គោរពសុំទោសទៅដល់ “ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា “ ដែលជាអគ្គនាយករបស់ក្រុមហ៊ុន ហ្គាឡាក់សុីណាវ៉ាត្រាគ្រុប ( Galaxy Navatra Group Co. LTD, ) នូវរាល់ទង្វើដែលខុសឆ្គងទាំងឡាយ ជាពិសេសអត្ថបទសារព័ត៌មានរបស់ខាងយើងខ្ញុំដែលបានសរសេរនិងចោទប្រកាន់ទៅលើ “ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា “ ដោយសារតែការទទួលព័ត៌មានពីក្នុងស្រុកមិនបានច្បាស់លាស់ ហើយមិនមានការពិចារណាហ្មត់ចត់ ទើបធ្វើឲ្យមហាជនមានការយល់ច្រឡំហើយប៉ះពាល់ទៅលើកិត្តិយស កេរ្តិ៍ឈ្មោះ ( អ្នកឧកញ៉ា និង ក្រុមហ៊ុន ) ក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។
អាស្រ័យហេតុនេះហើយ សូម ” អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា “ ក៏ដូចជាមហាជនទាំងអស់ដែលនៅក្នងស្រុកនិងក្រៅស្រុក មេត្តាអភ័យទោសដល់រូបខ្ញុំបាទ តាំង សារ៉ាដា ព្រមទាំងអ្នកដែលបានពាក់ព័ន្ធទាំងអស់នៅក្នុងសារព័ត៌មាន “ The Cambodia Daily Khmer ” ដោយក្ដីអនុគ្រោះ! ដោយសារយើងខ្ញុំបានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតបំភ្លើស លាបពណ៌រួមទាំងបទបង្ហាញ និងការវិភាគទាំងឡាយរយៈពេលកន្លងមកដែលបានចោទប្រកាន់ទៅ ” អ្នកឧកញ៉ា “ ។
ដោយហេតុនេះហើយយើងខ្ញុំ សូមចេញមុខ សុំទោសជាសារធារណៈ ព្រមទាំងលុបចោលនូវរាល់ការផ្សព្វផ្សាយទាំងឡាយណាដែលពាក់ព័ន្ធដល់ “ អ្នកឧកញ៉ា និង ក្រុមហ៊ុន “ ។ ជាមួយគ្នានេះដែរ យើងខ្ញុំសូមសន្យាថានឹងបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងឡាយណាដែលធ្វើឲ្យមហាជនមានការយល់ច្រឡំមកលើ “ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា “ ជាថ្មីម្ដងទៀតនោះទេ។
ជាមួយគ្នានេះផងដែរ ក៏មានឃេីញវត្តមាន លោក គឹម សុខ ក៏បានសរសេរ ក្នុង ខំមិន ដែរថា ៖ ល្អហើយលោកតាំងសារ៉ាដា ដឹងខុសកែខ្លួនគឺប្រសើរណាស់ កន្លងមកយើងបានធ្វើខុសទៅលើអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ខ្ញុំសូមអភ័យទោស ដល់មហាជនដែលធ្វើឲ្យមហាជនយល់ច្រឡំ ពីខ្ញុំ គឹមសុខ។
មកដល់ពេលនេះ ទេីបដឹងថា សារព័ត៌មាន លំដាប់ពិភពលោក ប៉ុន្តែបែរជាធ្វេីការផ្សាយ បែប ស្មានៗ ដែលធ្វេីអោយអ្នកដទៃ បាត់បង់កេរ្តិ៍ មានការយល់ច្រឡំ ទៅវិញ៕
Tags:
សន្តិសុខសង្គម