(ភ្នំពេញ) ៖ ប្អូនស្រីសម្តេចតេជោ នាយករដ្ឋមន្រ្តី លោកស្រី ហ៊ុន ស៊ីណាត បានចេញមុខបកអាក្រាតភ្លាមៗ តាមគណនេយ្យហ្វេសបុកផ្ទាល់ខ្លួនទៅ អ្នកស្រី ជីប យុទ្ធារី នៅថ្ងៃទី១ខែគុម្ភៈឆ្នាំ២០២៣នេះ ដោយលោកស្រីបានបញ្ជាក់យ៉ាងខ្លីថា«យករបស់គេទៅលក់ហើយ ថាគេបោកទៀតចេះ តែផ្សាយទៅរួចដែរ»។
ការប្រតិកម្មរបស់លោកស្រី ហ៊ុន ស៊ីណាត នេះធ្វើឡើងបន្ទាប់ពីអ្នកស្រី ជីប យុទ្ធារី ត្រូវគេស្គាល់ថា ជាម្ចាស់ហាងពេជ្រមួយកន្លែងស្ថិតនៅរាជធានីភ្នំពេញឈ្មោះ SV នឹងជាអគ្គនាយិកា សារពត៍មាន CEN បានចេញ ផ្សាយបកអាក្រាត ចោទប្រកាន់លើអង្គភាពអនឡាញរបស់ខ្លួនឈ្មោះ ស៊ីអ៊ីអិន ដោយចោទ ម្ចាស់ហាងពេជ្រ វីលីណា បានប្រើល្បិចបោកប្រាស់ក្នុងការរកស៊ីទិញលក់គ្រឿងអលង្គការនៅខេត្តសៀមរាប។
ជុំវិញករណីនេះ លោកស្រី ហ៊ុន ស៊ីណាត បានបញ្ជាក់ថា«អ្នកចេះរកស៊ីពិតគេមិននិយាយភាសាអញ្ចឹងទេ រឿងនេះ ខ្ញុំដឹងទាំងអស់ ព្រោះ ហាង មាស ពេជ្រ វីលីណា ខ្ញុំអ្នកទៅកាត់ខ្សែបូ ក្នុងនោះខ្ញុំឃើញផ្ទាល់បានសួរទៅ វីលីណា ថា ហេតុអីបានជាឲ្យគេជំពាក់ច្រើនម្លេះ គាត់ថា មិនអីទេ ពេលនោះខ្ញុំថា ប្រយ័ត្នមានរឿង ឥឡូវមែន»។
សម្រាប់ អ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា បានអះអាងថា ទាក់ទងនិងការចោទប្រកាន់របស់អ្នកស្រី ជីប យុទ្ធារី ជារឿងមិនពិត ដោយសារតែឈ្មោះជីប យុទ្ធារី បានទិញមាស ពេជ្រ ពីហាងនាងខ្ញុំ ពេជ្រ វីលីណា មានទឹកប្រាក់ ជាង១៨ម៉ឺនដុល្លារអាមេរិក រយៈពេល១ឆ្នាំហើយមិនសងលុយទេ ថែមទាំង មានឯកសារផ្តិតមេដាយត្រឹមត្រូវបានហើយ ហេតុអ្វីហ៊ានចេញមកចោទប្រកាន់ទាំងបំពានដូច្នោះទៅវិញ។
អ្នកស្រីជា ម្ចាស់ហាង មាស ពេជ្រខាងលើបានចាត់ទុកថា« ឈ្មោះ ជីប យុទ្ធារី ជាមនុស្សមានចរិកពិសពុល គ្មានការពិត នឹងមានបំណងទុច្ចរិត ក្នុងការរកស៊ី ហើយបានប្រឌិតរឿងគ្រប់យ៉ាងមកចោទប្រកាន់លើនាងខ្ញុំ ទាំងអយុត្តិធម៌ ដែលបានប្រឌិតរឿងខុសពីការពិត ធ្វើឲ្យប៉ះពាល់ទាំងកេរ្តិ៍ឈ្មោះនិងកិត្តិយស ហាងពេជ្រ នាងខ្ញុំ ហើយរឿងនេះនាងខ្ញុំមានផស្តុតាងគ្រប់គ្រាន់យកគ្រឿងនៅហាង និងរកខ្ចីលុយថែមទៀតកន្លងមក »។
អ្នកស្រីបានបញ្ជាក់ថា តាមរយៈការបរិហាកេរ្តិ៍នេះនាងខ្ញុំគឺ មិនបានអាចទទួលយកបានទេ ហើយរឿងនេះ នាងខ្ញុំនឹងចាត់វិធានការតទៅតាមផ្លូវច្បាប់ ព្រោះតាមកិច្ចព្រមព្រៀងរកស៊ីរវាងភាគីទាំងពីរគឺ មានកិច្ចសន្យាត្រឹមត្រូវ ហើយក៏គ្មានពលរដ្ឋណាមកប្តឹងនោះទេ ហើយហេតុអ្វីម្ចាស់បំណុលមិនហៅអ្នកជំពាក់មកទូទាត់ រួចបែរជាអ្នកជំពាក់ មកធ្វើលិខិតបង្គាប់ឲ្យសងទៅវិញ
។
សូមរំលឹកថា អ្នកស្រី និង អ្នកស្រី ជីប យុទ្ធារី ម្ចាស់ហាងពេជ្រ ឈ្មោះ SV និងជាម្ចាស់សារពត៍មាន ស៊ីអ៊ីអិន បានទិញមាសពី អ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា នៅក្រុងសៀមរាបខេត្តសៀមរាបកាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២២កន្លងទៅ ដែលមានទឹកប្រាក់ប្រមាណ ជាង១៨ ម៉ឺនដុល្លារអាមេរិក ដោយសន្យាសងតាមដំណាក់កាល ។
ប៉ុន្តែក្រោយមកភាគីអ្នកស្រី ជីព យុទ្ធរី មិនបានបំពេញកាតព្វកិច្ចនោះទេ ហើយចុងក្រោយនេះបានចេញលិខិតបង្គាប់ឲ្យម្ចាស់មាសមកទូទាត់ទៅវិញ ។
ករណីនេះបានធ្វើឲ្យម្ចាស់បំណុលខឹងយ៉ាងខ្លាំង រួចធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចេញមុខមកប្រតិកម្មថែមទៀត នឹងព្រមានខ្លាំងៗថែមទៀតផង ។
យោងតាមម្ចាស់មាស ពេជ្រខាងលើបន្ថែមថា កន្លងមកគឺ អ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា បានឲ្យមកទូទាត់ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែបុគ្គលនោះនៅបន្តរកឡេះ ចុងក្រោយរករឿង រួចបរិហាកេរ្តិ៍តាមប្រព័ន្ធអនឡាញសារពត៍មានខ្លួនឯងផ្ទាល់ទៅវិញ ធ្វើឲ្យម្ចាស់បំណុលដែលលក់មាសឲ្យជំពាក់នោះ កំពុងរៀបចំនីតិវិធីនឹងត្រៀមចាត់ការទៅតាមផ្លូវច្បាប់។
លោកស្រី ធៀម លីណា ម្ចាស់ហាងមាស ពេជ្រ វីលីណា ក៏សូមលើកម្រាមដៃដប់ សំណូមពរដល់ថ្នាក់ដឹកនាំ និងអ្នកច្បាប់ មេត្តាជួយរកយុត្តិធម៍ ព្រោះកន្លងមកបុគ្គលឈ្មោះ ជីប យុទ្ធារី ម្ចាស់សារពត៍មាន សុីអុីអុិន នេះ តែងតែបំពាន បំផ្លាញអ្នកដ៏ទៃ និងបំភ្លៃការពិត ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ៕