(ភ្នំពេញ) ៖ យោងតាម លិខិត របស់ ការិយាល័យមេធាវី ផុន ធារិន នៅរសៀល ថ្ងៃ សុក្រ ទី ១៣ ខែមករា ឆ្នាំ ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្តីអំពី ភាពស្របច្បាប់របស់អាជីវកម្មឆ្នោត_ឡូតូ របស់ក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ ឯ.ក LEAPMORHASAMBATH LOTTO CO.LTD សូមជម្រាបជូន សូមសំណូមសារធារណៈជន និងស្ថាប័នអ្នកសារព័ត៌មានផ្សេងៗ សូមមេត្តាបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ចែកចាយព័ត៌មានមិនពិតទៀតទៅ ដើម្បី ជៀសវាងមានការភ័ន្ដច្រឡំ និងបង្កឱ្យមានចលាចលក្នុងសង្គម។
តបតាមសំណើរខាងលើ ក្រុមហ៊ុនដែលជាកូនក្ដីរបស់ខ្លួន គឺមានឯកសារគ្រប់គ្រាន់ ទៅតាមផ្លូវច្បាប់គ្រប់ដំណាក់កាល ចេញពីក្រសួងពាក់ព័ន្ធ ដែលចុះក្នុងបញ្ចីគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងមានច្បាប់ឯកសារគ្រប់គ្រាន់ ដូចបានបញ្ចាក់ជូន ៕
ខាងក្រោមនេះ មានលិខិត និងឯកសារគ្រប់គ្រាន់ ដូចបានបញ្ចាក់ជូន ខាងលេីនេះ ៖