(សៀមរាប )៖ ល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ជាឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីបិទ”ការសម្ដែង និងកម្មវិធីប្រកួតកីឡាគុនល្បុក្កតោ ពានរង្វាន់មិត្តភាពអង្គរសង្ក្រាន្ត២០២៣”។
សូមបញ្ជាក់ថា ពិធីបិទ “ការសម្តែង និងកម្មវិធីប្រកួតកីឡាគុនល្បុក្កតោ ពានរង្វាន់មិត្តភាពអង្គរសង្ក្រាន្ត ២០២៣” នេះ រៀបចំនៅមុខកសិន្ធុប្រាសាទអង្គរ ដោយមានការចូលរួមពីសំណាក់កីឡាករ កីឡាការិនី គ្រូបង្វឹក មន្រ្តីបច្ចេកទេស ព្រឹទ្ធាចារ្យ របស់សហព័ន្ធកីឡាល្បុក្កតោកម្ពុជា និងក្រុមការងារនានា ព្រមទាំងមានការចូលរួមទស្សនាពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ៕