គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អុញនោះ វីវរធំហើយ ករណីឆបោកទឹកប្រាក់ប្រមាណ២មុឺនដុល្លារជាង មានទាំងលិខិតកោះហៅមានទាំងកិច្ចសន្យាសងប្រាក់ ប៉ុន្តែបុគ្គលឆបោកព្យាយាមគេចខ្លួនមិនព្រមសងប្រាក់នោះឡើយ….

យោងតាមអាខោនហ្វេសប៊ុកដែលមានឈ្មោះថាLi Yang Pichបានសរសេររៀបរាប់ដោយអមជាមួយនឹងកិច្ចសន្យាសងប្រាក់យ៉ាងដូចនេះថា សូមប្រកាសជាសាធារណៈដល់លោកដាំ ធូ (ហៅ អូតូ) កាន់អត្តសញ្ញាណប័ណ្ណលេខ11024136 អតីតបុគ្គលិកក្រុមហ៊ុនកែវពិសិដ្ឋ អចលនទ្រព្យ សូមចូលខ្លួនដោះស្រាយសាច់ប្រាក់ដែលបានរំលោភលើសេចក្តីទុកចិត្ត ដោយបានយកថវិកាក្រុមហ៊ុន ហើយគេចខ្លួនមិនដោះស្រាយតាមកិច្ចសន្យា។ បើមិនចូលខ្លួនដោះស្រាយទេក្រុមហ៊ុននិងចាត់វិធានការតាមផ្លូវច្បាប់ ឬបើបងប្អូនណាអាចផ្ដល់ដំណឹងពីទីតាំងស្នាក់នៅជាក់លាក់របស់បុគ្គលនេះ ក្រុមហ៊ុននិងជូនសាគុណដ៏គាប់ចិត្ត។ ទំនាក់ទំនងទូរសព្ទលេខ087582777

ក្នុងនោះដែរបើយោងតាមលិខិតកោះហៅជាលើកទី២ របស់ក្រសួងមហាផ្ទៃនៃអគ្គនាយកដ្ឋាននគរបាលជាតិ នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នាយកដ្ឋាននគបាលព្រហ្មទណ្ឌលេខ៦៥៩ ល.ក.ហ លេខសំនុំរឿង០៨៨ព្រ/ទ បានអោយដឹងផងដែរថាយើងជាមន្ត្រីនគរបាលយុត្តិធម៌កោះហៅឈ្មោះដាំ ធូអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិអរិក្សត្រ ឃុំអរិក្សត្រ ស្រុកល្វាឯមខេត្តកណ្ដាល ចូលមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែមិនា  ឆ្នាំ២០២៣ វេលាម៉ោង០៩ និង០០នាទីព្រឹកដើម្បីចូលមកបំភ្លឺជុំវិញបណ្ដឹងរបស់ឈ្មោះកែវពិសិដ្ឋ ភេទប្រុស។ និងសូមភ្ជាប់មកនៅជាមួយឯកសារពាក់ព័ន្ធ។

បើយោងតាមកិច្ចសន្យាសងប្រាក់បានអោយដឹងថាខ្ញុំបាទឈ្មោះដាំ ធូ ភេទប្រុសអាយុ40ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ110240136 ចុះថ្ងៃទី 24 ខែតុលា ឆ្នាំ2018 មានអាសយដ្ឋាននៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ចាប់ពីខែមេសាឆ្នាំ2022 រហូតដល់ខែតុលាឆ្នាំ 2022 ខ្ញុំបានយកប្រាក់របស់ក្រុមហ៊ុនកែវពិសិដ្ឋអស់ចំនួន22,249 ដុល្លារ យកមកប្រើប្រាស់ផ្ទាល់ខ្លួនដោយមិនមានការអនុញ្ញាតពីក្រុមហ៊ុនឡើយ។

ខ្ញុំបាទសូមអនុញ្ញាតពីម្ចាស់ក្រុមហ៊ុន មេត្តាទុកពេលវេលាដល់ខ្ញុំបាទ រកប្រាក់ដើម្បីសងត្រឡប់ទៅក្រុមហ៊ុនវិញឱ្យបានគ្រប់ចំនួន 22,249 ដុល្លារ។

នៅខែមេសាឆ្នាំ2023 ដោយមានទ្រព្យធានាជាដីដែលមានក្បាលដីលេខ975 ទំហំ747 ម៉ែត្រការ៉េ និងលេខ983 ទំហំ11737ម៉ែតការ៉េនិងក្បាលដីលេខ880 ទំហំ27308ម៉ែតការ៉េ នៅស្រុកស្ដេចគង់ខាងលិច ស្រុកបន្ទាយមាសខេត្តកំពត។

ក្នុងករណីរកឃើញថាឈ្មោះដាំ ធូ បានយកប្រាក់គ្មានការអនុញ្ញាតលើសពីចំនួន22,249 ដុល្លារមុនខែមេសាឆ្នាំ2022 ត្រូវទទួលខុសត្រូវសងបន្ថែម និងទទួលខុសត្រូវចំពោះបទល្មើសព្រហ្មទណ្ឌបន្ថែមលើភាពមិនប្រក្រតីផ្សេងទៀតដូចជា ការក្លែងបន្លំឯកសារស្នាមមេដៃ ការផ្ទេប្រាក់របស់អតិថិជន។

វត្ថុតាងដែលធនាការសងប្រាក់នេះខ្ញុំអនុញ្ញាតឲ្យលោកប្រធានចាត់ចែងរក្សាការពារនូវតុលាការក្រែងមិនពិតខ្ញុំបាទសូមផ្ដិតមេដៃធ្វើជាភស្តុតាង។

ធ្វើនៅរាជធានីភ្នំពេញថ្ងៃច័ន្ទ ៧កើត ខែកត្តិកឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

Previous Post Next Post