បណ្តាស្រីស្អាតជា បេក្ខភាព ប្រកួត MUC 2023 ត្រូវបានមកបង្ហាញនូវ មុខមាត់ពិត ជាផ្លូវការហើយ បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះអស់ជាច្រើនវគ្គកន្លងមក។ ពេលនេះ ពួកគេបាន ឡើងលើឆាកណែនាំខ្លួន ដើម្បីបំពាក់ឈៀង ប្រចាំតំបន់ខេត្តក្រុងរៀងៗខ្លួន។ យ៉ាងណា បវរកញ្ញា ចន សុទីម៉ា ជាមុខសញ្ញា តាមដាន បន្ទាប់ពី បវរកញ្ញា ភេទទី៣ សៃ ហ្វុន ក៍គេតាមដៅមើលលទ្ឋភាពប្រកួត របស់នាងដែរ។ នាងត្រូវបានគេជឿថាអាចដឹកដៃ សៃ ហ្វុន មកកាន់មកុដវិនាទីចុងក្រោយ។
នាបរិយាកាស ឡើងបង្ហាញបេក្ខភាព ៣៥រូប ប្រកាសជាផ្លូវការ ប្រកួត បវរកញ្ញាចក្រវាឡ កម្ពុជា២០២៣។ កញ្ញា ចន សុទីម៉ា ដែលជាបេក្ខភាពខ្លាំងមួយរូប ធ្លាប់ឈ្នះ មកុដបវរកញ្ញាទេសចរណ៍ អន្តរជាតិបានបង្កផ្ទុះភាពទាក់ទាញ នាឱកាសបង្ហាញខ្លួនដំបូង កាលពីយប់ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣ នាស្ថានីយ៍ទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ។
សុទីម៉ា បានបំពាក់ឈៀង តំណាងខេត្តកំពង់ចាម។ នាងមានហ្វេនៗគាំទ្រខ្លាំងណាស់ ពេលឡើងបង្ហាញមុខ ដើរលើវេទិកា ដោយជឿជាក់ ក្រោមសម្រែកហ៊ោរពីអ្នកទស្សនា។ ដៃគូដែលជាឧបសគ្គ របស់នាង គឺសៃ ហ្វុន ដែលមានប្រកួតដែរ។ សៃ ហ្វុនមានសន្ទុះគាំទ្រមិនចាញ់ទីម៉ាហើយ ក៍មានប្រវត្តិប្រកួតបានលើឆាកអន្តរជាតិផងដែរ។ យ៉ាងណានៅមានបេក្ខនារីល្អៗ ជាច្រើនទៀតដែល ផុសឡើងលើឆាក ធ្វើបានល្អបន្តបន្ទាប់មិនអាចរំលងបាន។ រង់ចាំមើល សុទីម៉ា ដែលជាបវរកញ្ញា ល្អមួយរូប អាចឆក់ យកមកុដ តម្លៃជាង២០មុឺនដុល្លារបានដែរឬទេ បន្ទាប់ពីកម្មវិធីនេះទើបផ្លាស់ប្តូរអ្នកដឹកនាំ។
បើតាមលោក អុិន សុភិន អ្នករៀបចំកម្មវិធីនេះ បានលើកឡើងថា នារីទាំង៣៥ រូបនេះគឺមាន សមត្ថភាពល្អៗរៀងៗខ្លួន ។ ពិសេសឆ្នាំនេះលោក បានទទួលសិទ្ឋិ ពេញលេចរយៈពេល៣ឆ្នាំ ដើម្បីដំណើរការចក្រវាឡនៅកម្ពុជា។ ឯការវាយតម្លៃនារីណាល្អជាងគេនោះ អាស្រ័យលើ ការបង្ហាញទេពកោសល្យសិន។ គ្រាន់តែលោកដឹងថា មកុដទទួលបានឆ្នាំដូងនេះ មានតម្លៃជាង២០មុឺនដុល្ការ ហើយបើម្ចាស់មកុដធ្វើបានតំណែងណាមួយលើឆាកអន្តរជាតិ មកុដនោះលោក ប្រគល់ជូនដាច់តែម្តង។