(ភ្នំពេញ) : នៅថ្ងៃទី១៤ ខែសីហា ២០២៣ លោកស្រី ឈ្នាង ផាន់ណារី សង្កាត់រងទី១ តំណាងលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានដឹកនាំក្រុមប្រឹក្សា ថ្នាក់ដឹកនាំភូមិ និងសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់ព្រែកលៀប បានរៀបចំ សម្របសម្រួលជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង ដឹកនាំដោយ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ឯកឧត្តម ឡុង វ៉ាន់ហេង នាយកខុទ្ទកាល័យអគ្គលេខាធិការងព្រឹទ្ធសភា និងក្រុមការងារ ជាតំណាងដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការពិនិត្យសុខភាព ផ្ដល់ថ្នាំជូនប្រជាពលរដ្ឋ ចំនួនពីរថ្ងៃទី ១៣និង១៤ ខែសីហា ឆ្នាំ២០២៣ ក្នុងភូមិខ្ទរ និងភូមិបាក់ខែង សង្កាត់ព្រែកលៀប ដោយឥតគិតថ្លៃ ៖
-សរុបចំនួន ២០២ អង្គ នាក់ ស្រី ៩៨នាក់
-ព្រះសង្ឃ ០៧អង្គ
-ក្មេង ចំនួន ២៣នាក់
ក្នុងនោះដែលលោកចៅសង្កាត់ ក៏បានឧបត្ថម្ភអាហារពេលថ្ងៃត្រង់ អស់ថវិកាចំនួន ២៥០,០០០រៀល ដល់ក្រុមការងារសម្របសម្រួលផងដែរ។
សូមគោរពជូនជ្រាបជាសេចក្ដីរាយការណ៍