(ភ្នំពេញ) : តើ ជាការពិតដែររឺទេ ? នៅថ្ងៃទី៣ខែសីហាឆ្នាំ២០២៣ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង នឹងមានការព្រួយបារម្ភ ក្រោយឃើញសារព័ត៌មានជាច្រើនបានចុះផ្សាយថា : ប្រពន្ធតារាកំប្លែងនាយពាក់មីកំពុងរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីទទួលសេវ៉ាកម្ម ចាក់សេរ៉ូម ខូលឡេជេន ចាក់វីតាមីនផ្ទៃមុខ ។ ក្នុងនោះផងដែរអជ្ញាធរក៍បានចុះបិទទីតាំងកែសម្ភស្សយីហោ S88 Beauty ផ្សាថ្មីផងដែរបន្ទាប់ពីរកឃើញថា : ទីតាំងខាងលើនេះមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ទីតាំងនេះស្ថិតនៅផ្ទះលេខ១១០E០ តាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ ក្នុងនោះផងដែរមហាជនកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះដំណឹងនេះហើយមិនដឹងថាតើនេះជារឿងពិតឬយ៉ាងណា ? ខណះនាយពាក់មី ជាប្តី ហាក់រក្សាភាពស្ងៀមស្ងាត់ គឹ មិនបានផុសអ្វីពាក់ព័ន្ធក្នុងរឿងប្រពន្ធរបស់លោកមានរឿងដូច្នេះកើតឡើងដែរ នេះបើតាមការសង្កេតមើលក្នុងអខោនផ្ទាល់ខ្លួនរបស់លោកពាក់មី ។
ក្នុងរឿងនេះផងដែរអង្គភាព BMK យើងខ្ញុំមិនទាន់ទាក់ទងសួររឿងនេះពីនាយពាក់មីបាននៅឡើយ ព្រោះមិនស្គាល់លេខ យ៉ាងណាក៍ដោយអង្គភាពយើងខ្ញុំនឹងព្យាយាមទាក់ទងទៅលោកនាពេលក្រោយ .. អង្គភាពសារព័ត៌មានយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺពីនាយពាក់មី នៅរៀងរាល់ម៉ោងធ្វើការ ..