គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អាជ្ញាធរខេត្តក្វាងស៊ី ប្រើយុទ្ធសាស្ត្របង្ហាញការអភិវឌ្ឍន៍របស់ខ្លួន ទៅកាន់អាស៊ីអាគ្នេយ៍​តាមរយៈ​អ្នកសារព័ត៌មាន

 

(ក្វាងស៊ី, ចិន)៖ ក្វាងស៊ី ជាខេត្តដែលមានអរិយធម៌ដ៏ចំណាស់មួយរបស់ចិន ហើយក៏ជាខេត្តនៃច្រកដ៏​សំខាន់​​មួយរបស់ចិន ដែលមានព្រំដែនជាប់ជាមួយប្រទេសអាស៊ីអាគ្នេយ៍តាមព្រំដែនគោក និងព្រំដែន​សមុទ្រ។ ជាពិសេសនៅក្នុងសម័យបុរាណប្រជាពលរដ្ឋខេត្តក្វាងស៊ី បានផ្លាស់ប្តូរទំនាក់ទំនងច្រើនជាមួយ​ពលរដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍ ហើយក៏បានផ្លាស់ប្តូរវប្បធម៌ និងទំនៀមទម្លាប់នៃការរស់នៅជាច្រើនរវាងគ្នា​ផងដែរ។

ក្វាងស៊ី ក៏មានទំនាក់ទំនងផ្នែកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍យ៉ាងរស់រវើកជាមួយបណ្តាប្រទេស​នៅ​តំបន់អាស៊ីអាគ្នេយ៍។ ការរាតត្បាតជំងឺកូវីដ១៩ ដែលចាប់ផ្តើមឡើងនៅចុងឆ្នាំ២០១៩ បានបង្កើតជា​រណាំង និងបន្ទុចបង្អាក់សម្រាប់សកម្មភាពទាំងអស់នេះ។

បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវបានប្រយុទ្ធប្រឆាំងដោយជោគជ័យ នៅឆ្នាំ២០២៣នេះ អាជ្ញាធរ​ខេត្តក្វាងស៊ី បានដាក់ចេញនូវយុទ្ធសាស្ត្រផ្សព្វផ្សាយពីកិច្ចអភិវឌ្ឍន៍ និងការរីកចម្រើនលើវិស័យ​ឧស្សា​ហកម្ម តំបន់ទេសចរណ៍ក្នុងខេត្តទៅ​កាន់ពិភពលោក ជាពិសេសប្រទេសអាស៊ីអាគ្នេយ៍។

ក្រោមទិស្លោក «ឆ្នាំ២០២៣ ក្វាងស៊ីក្នុងក្រសែភ្នែកអ្នកព័ត៌មានអន្តរជាតិ៖ ជំរុញការអភិវឌ្ឍប្រកបដោយ​គុណភាព និងចារក្នុងទំព័រនៃការធ្វើទំនើបកម្មខេត្តក្វាងស៊ី តាមបែបចិន» អាជ្ញាធរខេត្តក្វាងស៊ី បាន​អញ្ជើញ​អ្នកសារព័ត៌មាន និងអ្នកមានប្រជាប្រិយភាពលើបណ្តាញសង្គម​មកពីអាស៊ីអាគ្នេយ៍ចំនួន៨​ប្រទេស​ទស្ស​នកិច្ច​នៅក្នុងខេត្តរបស់ខ្លួន។ ក្នុងដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍នេះ អ្នកសារព័ត៌​មានមកពីកម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពិន ត្រូវបានរៀបចំឱ្យ​ទស្សនកិច្ចនៅទីក្រុងជីញកាំង ដែលនឹងទៅពិនិត្យការធ្វើសកម្មភាពឡើងវិញនៃការដោះដូរទំនិញ​ដ៏រស់​រវើក នៃកំពង់ផែហ្វាំងជីញកាំង, ទស្សនារោងចក្រផលិតយានយន្តដើរដោយអគ្គិសនី និងតំបន់ទេសចរណ៍​ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍បែបវប្បធម៌ប្រពៃណីរបស់ជនជាតិចិននៅជីញកាំងជាដើម។ បន្ថែមពីលើ​នេះ ក្រុមអ្នក​សារ​ព័ត៌​មាន ក៏នឹងត្រូវនាំទៅកាន់ក្រុងគួយលីង ដែលជាទឹកដ៏ទេសចរណ៍ធម្មជាតិ និងវប្ប​ធម៌ដ៏ស្រស់ស្អាត និងទាក់ទាញរបស់ចិនផងដែរ។




ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានប្រទេសអាស៊ីអាគ្នេយ៍នៅលើទឹកដីខេត្តក្វាងស៊ី បានរៀបចំបើកជា​ផ្លូវការនៅព្រឹកថ្ងៃ២៥ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៅ​ក្នុងខេត្តក្វាងស៊ីផងដែរ។

ថ្លែងបើកកម្មវិធីនោះ លោក លីវ ឃុន​ អនុរដ្ឋមន្ត្រីឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន តំបន់ស្វយ័តខ្វាងស៊ី និងជានាយកការិយាល័យការិយាល័យព័ត៌មានតំបន់ស្វយ័តក្វាងស៊ី បានលើកឡើងថា ខេត្តក្វាងស៊ី ជាទីកំណើតមួយនៅក្នុងចំណោម​ទីកំណើតដ៏​សំខាន់ៗដទៃទៀត នៃផ្លូវសូត្រសមុទ្របុរាណ និងជាព្រំដែន និងកាលានុវត្តភាពសម័យទំនើបនៃភាព​បើក​ចំហ​របស់ចិន និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ លោកបន្តថា នៅឆ្នាំ២០១៥ លោកប្រធានាធិប​តីចិន ស៊ី ជិនពីង បានដាក់គោលដៅឱ្យខេត្តក្វាងស៊ីចំនួន៣ កសាងទំនាក់ទំនងល្អជាមួយ​អាស៊ាន ដើម្បី​បង្កើតយុទ្ធសាស្ត្រស្នូលថ្មីមួយ សម្រាប់ការបើកចំហ និងការអភិវឌ្ឍនៅភាពនិរតី ភាគកណ្ដាល និងភាគខាងត្បូងនៃតំបន់។

លោក លីវ ឃុន បន្តថា ខេត្តក្វាងស៊ី តែងតែចងចាំជានិច្ចនូវភារកិច្ចផ្ដល់ ដោយលោកប្រធានាធិបតី ស៊ី ជិនពីង ទទួលខុសត្រូវលើបេសកកម្មយ៉ាងក្លាហាន ឈរលើមូលដ្ឋាននៃទីតាំងអំណោយផលដ៏ល្អឯក ចូលរួម​យ៉ាង​សកម្មនៅក្នុងការ ស្ថាបនានៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ប្រឹងប្រែងធ្វើការយ៉ាងល្អ សម្រាប់​ពិព័រណ៍​ចិន-អាស៊ាន កិច្ចប្រជុំកំពូលធុរកិច្ចចិនអាស៊ាន និងការវិនិយោគ និងវេទិកាធំៗ ផ្សេងទៀត។

លោក លីវ ឃុន បានលើកឡើងថា កម្មវិធីដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានអាស៊ីអាគ្នេយ៍នាពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវការងើបឡើងវិញនៃឧស្សាហកម្មនៅក្នុងទីក្រុងជីញកាំង​ និងទីតាំងប្រវត្តិសាស្ត្រ​ និងវប្បធម៌នៃទីក្រុងគួយលីង ដែលធ្វើជាសក្ខីភាព នៃការស្ទុះឡើងនៃសេដ្ឋកិច្ចបៃតងក្នុងខេត្តក្វាងស៊ី។ បន្ថែមពីលើនោះ ក៏បានដកស្រង់បទពិសោធន៍ និងវបធ្បម៌ចម្រុះ និងយ៉ាងសម្បូរបែប ព្រមទាំង​ទស្សនា​ទេសភាពដ៏ស្រស់ស្អាត និងអស្ចារ្យក្នុងទីក្រុងគួយលីន និង ឈ្វេងយល់ពីវិធីសាស្ត្រ​នៃការអភិវឌ្ឍនៅខេត្តក្វាងស៊ីផងដែរ។

លោក បានបង្ហាញក្តីរំពឹងថា តាមរយៈកម្មវិធីនេះ មនុស្សកាន់តែច្រើនបានស្គាល់ក្វាងស៊ី។ លោកក៏បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានអាស៊ាន នឹងក្លាយជាស្ពានផ្សារភ្ជាប់ក្វាងស៊ី ជាមួយសហគមន៍អន្តរជាតិ។






Previous Post Next Post