គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនសុង បានចេញដីកាលើកលែងការចោទប្រកាន់ឲ្យឈ្មោះ ស្លេះ ក្រីយ៉ា និងឈ្មោះ រស់ លីណា ខណៈអ្នកទាំង២នេះបានបោកប្រាស់លុយពីឈ្មោះ ប៊ុន ធៀម ក្បែរ៦០ម៉ឺនដុល្លារ

 

បន្ទាប់ពីជនរងគ្រោះឈ្មោះ ប៊ុន ធៀម បានឲ្យមេធាវីតំណាងរបស់ខ្លួនជួយដាក់ពាក្យប្ដឹងពីឈ្មោះ ស្លេះ ក្រីយ៉ា និងប្រពន្ធឈ្មោះ រស់ លីណា មានអាសយដ្ឋានផ្ទះលេខ៣៤ ផ្លូវលេខ០៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីបទ «ឆបោក» តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាមកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។ ស្រាប់តែបែកធ្លាយថា លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាលើកលែងការចោទប្រកាន់លើ ឈ្មោះ សេះ ក្រីយ៉ា ភេទប្រុស កើតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៨៦ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០៦១៤៣១៤៤០ មុខរបរ រកស៊ី ទីកន្លែងកំណើតនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ទីលំនៅ បច្ចុប្បន្ននៅផ្លូវបេតុង សង្កាត់ព្រែកប្រាទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឈ្មោះ រស់ លីណា ភេទស្រី កើតថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៧៨ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរលេខ ១៨០៤៥៥៩១៨ (០១) ទីកន្លែងកំណើតនៅក្រុងភ្នំពេញ ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ៣៤E0E1E2 បុរីពិភពថ្មី ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែង ឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ទៅវិញ។ នេះបើតាមដីកាលើកលែងការចោទប្រកាន់លេខ ៥០២១ «ភ»ដដ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។




គួររំលឹកថា ជនរងគ្រោះឈ្មោះ ប៊ុន ធៀម ភេទប្រុស កើតឆ្នាំ១៩៩២ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២១១F ផ្លូវម៉ាស៊ីនទឹក ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញដែលមានលោកមេធាវី សួង អឿន អត្តលេខ ១៩៥៤ ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានការិយាល័យតាំងនៅផ្ទះលេខ ១៨៩ ផ្លូវលេខ៣៨សេ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមេធាវីតំណាងដោយអាណត្តិ និងការពារសិទ្ធិ បានដាក់ពាក្យប្ដឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញសុំប្តឹងពីឈ្មោះ ស្លេះ ក្រីយ៉ា ភេទប្រុស កើតឆ្នាំ១៩៨៦ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០៦១៤៣១៤៤០ ចុះថ្ងៃទី២៣-០៤-២០២០ មានអាសយដ្ឋានភូមិ៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៣៤ ផ្លូវលេខ០៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ) និងប្រពន្ធឈ្មោះ រស់ លីណា ភេទស្រី កើតឆ្នាំ១៩៧៨ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ១៨០៤៥៥៩១៨ មានអាសយដ្ឋានផ្ទះលេខ៣៤ ផ្លូវលេខ០៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ពីបទ «ឆបោក» តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ គិតសរុបជាសាច់ប្រាក់ទាំងអស់មានចំនួន៥៩៧,៧៦០ដុល្លារ។

នៅក្នុងពាក្យបណ្តឹង ឈ្មោះ ប៊ុន ធៀម ក៏បានសំណូមពរ ឯកឧត្តមព្រះរាជអាជ្ញាមេត្តាចាត់ការតាមនីតិវិធី៖ ១៖ ចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួន លើឈ្មោះ ស្លេះ ក្រីយ៉ា និងឈ្មោះ រស់ លីណា តាមមាត្រា៣៧៧ និង មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមច្បាប់។, ២៖ បង្កាប់ឲ្យឈ្មោះ ស្លេះ ក្រីយ៉ា និងឈ្មោះ រស់ លីណា ធ្វើការទូទាត់សងប្រាក់ចំនួន៥៩៧,៧៦០ដុល្លារមកឲ្យឈ្មោះ ប៊ុន ធៀម វិញ។ និង៣៖ សុំទាមទារសំណងជំងឺចិត្ត ព្យសនកម្ម និងសេវាផ្សេងៗចំនួន ៣០០,០០០ដុល្លារ ពីឈ្មោះ ស្លេះ ក្រីយ៉ា និងឈ្មោះ រស់ លីណា៕




























Previous Post Next Post