គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល …………

 ដោយមានការសំណូមពរ

ពីអតិថិជនមួយចំនួន ជុំវិញការសាងសង់ផ្ទះយឺតយ៉ាវ ឲ្យមាន ការដោះដូរផ្ទះ យកដីនៅតម្លៃស្មើរ បុរីឡេងណាវ៉ាត្រាបានធ្វើតាមសំណើរទាំងនោះ ហើយអតិថិជន មួយចំនួនធំកុំពុងតែទទួលយកការដោះដូរដីនោះ នៅតម្លៃទីផ្សារស្មើរ ដោយសប្បាយចិត្ត មិនមានការបង្ខិតបង្ខំឡើយ។ នេះបើផ្អែកលើ សារសំឡេង អមដោយវីដេអូផ្ទះ ដែលផេកផ្លូវការ បានផុសមុននេះ។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់បែបនេះថា សូមពុកម៉ែ បងប្អូនទាំងអស់គ្នាជាទីគោរពឱ្យបានជ្រាបពាក់ព័ន្ធនឹងការដោះដូរនេះគឺចំពោះតែបងប្អូនដែលមានតម្រូវការយកទ្រព្យទៅប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួន កន្លងទៅបងប្អូនគាត់ធ្លាប់ដូរមកផ្ទះនៅទួលពង្រ និងកំបូលសរុបជិត៥០០ផ្ទះ មិនមានការដាក់សម្ពាធក៏ដូចជំរុញ ឬបង្ខិតបង្ខំទេ គ្រាន់តែជាការដោះស្រាយផ្នែកតូចៗខ្លះ។ដូច្នេះ ដើម្បីជាសមធម៌ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គិតដោះដូរឱ្យបានទំហំដីឱ្យបានសមមាត្រទៅនឹងថវិកាកុំឱ្យមានការខាតបង់ និងរៀបចំចរនាសម្ព័ន្ធជាមួយបុរី ភ្លើង ទឹក ផ្លូវ បេតុង លូ និងការចាក់ដី បំពេញកូដឱ្យដូចគ្នា ហើយនឹងប្រឹងប្រែងបំបែកប័ណ្ណរឹងឱ្យបានលឿនតាមដែលអាចធ្វើបាន។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា  បានបន្តទៀតថា នេះគ្រាន់តែជាដំណោះស្រាយមួយសម្រាប់ពុកម៉ែ បងប្អូន តម្រូវការចំពោះគម្រោងការសាងសង់គឺយើងដំណើរការធម្មតា ធ្វើម៉េចស្ថានភាពបែបហ្នឹង អ្នកឧកញ៉ា  ក៏មិនចង់ជួប ក្រុមហ៊ុនផ្សេងក៏មិនចង់ជួប ។ បច្ចុប្បន្នមានក្រុមហ៊ុនជាង២០០ក្រុមហ៊ុនដែលមានការយឺតយ៉ាវ មិនមែនតែបុរី និងក្រុមហ៊ុន  អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះទេ។ ក្រុមហ៊ុននឹងខិតខំបញ្ចាប់គម្រោង ខណៈនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលក់ដីច្រើនកន្លែង លក់បានខ្លះ ដើម្បីប្រមែប្រមូលយក និងកំពុងតែធ្វើការជាមួយក្រសួង ដើម្បីដោះស្រាយបំបែកប័ណ្ណរឹងឱ្យបានលឿន និងឱ្យបានគ្រប់គ្នា។ ហើយក៏ចង់គោរពពុកម៉ែ បងប្អូនពីជំហាននៃកាដោះស្រាយជាផ្នែក ទើបគ្រប់យ៉ាងយើងបានលទ្ធផលល្អប្រសើរទាំងអស់គ្នាទាំងស្រុង។




 អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើកឡើងទៀតថា បច្ចុប្បន្ន អតិថិជនគម្រោង៦អា មានទាំងផ្ទះទាំងដីរហូតដល់រាប់ម៉ឺននាក់ អតិថិជនទាំងអស់ជាសរសៃឈាមទាំងអស់គ្នា បើបងប្អូនតែងតែនិយាយពាក្យអវិជ្ជមានពីគម្រោង និងដីខ្លួនឯង នោះលទ្ធផលអ្វីដែលបានមកវិញគឺប៉ះពាល់ទ្រព្យយើង គឺលក់មិនបានថ្លៃ លក់មិនសូវមានហាងឆេង ចំណែកអ្នកឧកញ៉ា ខំប្រឹងប្រែងបញ្ចប់គម្រោង ហើយក្នុងនោះដែរ អ្នកឧកញ៉ាក៏បានបញ្ជាក់ច្រើនដងមកហើយចំពោះពុកម៉ែ បងប្អូនថាគម្រោងត្រូវតែបញ្ចប់ និងទទួលបានប័ណ្ណកម្មសិទ្ធិ គ្រាន់តែថាយើងត្រូវការពេលវេលា (ដោយកន្លងទៅដែលអ្នកឧកញ៉ា បានជម្រាបជូន)។ដូចពុកម៉ែ បងប្អូនមើលឃើញ ទោះសំណង់របស់យើងមានការយឺតយ៉ាវ ប៉ុន្តែការរៀបចំ រចនាសម្ព័ន្ធ ចាក់ដី ផ្លូវ ផ្លើង ទឹក សម្រាប់តម្លៃនេះ ទីតាំងនេះ ទាំងដី ទាំងផ្ទះ យើងមើលឃើញពន្លឺល្អប្រសើរនៅពេលខាងមុខ។ ជាមួយគ្នានោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានលើកឡើងពីបច្ចុប្បន្នភាព បុរីកំពុងតែ ដំណើរការរហូត យើងមានការរីកចម្រើន ទាំងការចាក់ដីយើងជិតចប់ សំណង់ក៏យើងឡើងបានច្រើនគ្រាន់តែថាមិនបានលឿនដូចអ្វីដែលពុកម៉ែ បងប្អូនចង់បានទាំងស្រុង បើអាចខ្ញុំសុំបងប្អូនយើងសាមគ្គីគ្នាលើសពីចំណុចសក្តានុពល ការពិត ជាក់ស្តែង នៃគម្រោងយើង ផ្សព្វផ្សាយ ថ្ងៃក្រោយបងប្អូនលក់ដី លក់ផ្ទះក៏បានទទួលផលចំណេញទាំងអស់គ្នា ព្រោះប្លង់យើងនឹងបានឆាប់ៗ ហើយគម្រោងក៏នឹងបញ្ចប់នាពេលខាងមុខ ហើយបើដី ឬបុរីលក់បានល្អ គម្រោងហ្នឹងក៏បញ្ចប់បានកាន់តែលឿន។ បុរី ក៏កំពុងរៀបចំធ្វើផ្សារ ក្លោងទ្វារ ឱ្យបានស្អាត ទោះបីជាដឹ ផ្ទះនឹងមានតម្លៃដូចគ្នា។ ជាមួយគ្នានោះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសំណូមពរ ពុកម៉ែបងប្អូនគួរតែបង្កើតសហគមន៍ឬក្រុម នៅពេលទំនេរទៅលេងសៅរ៍ អាទិត្យ អាចអញ្ជើញ ញាំបាយជុំគ្នាផ្សព្វផ្សាយពីគម្រោងរបស់យើង ហើយគម្រោងយើងល្អ លក់បានថ្លៃ លក់ដាច់ យើងទៅមុខទាំងអស់គ្នា ពុកម៉ែ បងប្អូនត្រូវការលក់បង្វិលលុយក៏ងាយស្រួល។ខ្ញុំក៏កំពុងរៀបចំកន្លែងណាមួយទុកពុកម៉ែ បងប្អូន ទៅលំហែរលេង ធ្វើឱ្យគម្រោងយើងអ៊ូរអរ មានពេលវេលាគ្រប់គ្រាន់ បញ្ហានឹងដោះបានរលូនខណៈនេះទ្រព្យដែល ក្រុមហ៊ុន មានប្រឹងប្រែងលក់ ទាំងដុំទាំងរាយ ដើម្បប្រមែប្រមូលយកមកបញ្ចប់គម្រោង ។ ដោយឥឡូវនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លក់បានខ្លះ ហើយកំពុងខិតខំ ធ្វើយ៉ាងណាដើម្បីអភិវឌ្ឍ ដើម្បីជាប្រយោជន៍រួមរបស់ពុកម៉ែ បងប្អូនទាំងអស់គ្នា ដែលអ្នកឧកញ៉ាប្រមែប្រមូលលក់បានលឿន ទីតាំងផ្សេង ការដោះស្រាយក៏បានលឿន ការបញ្ចប់គម្រោងអាចនឹងលឿនជាងការគ្រោងទុក ។

សូមចូលទស្សនាសារសម្លេងរបស់អ្នកឧកញ៉ា ដូចតទៅនេះ :

https://fb.watch/rEc-Bn1Jf4/



































Previous Post Next Post