គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ក្រុមអាជីវករនៅផ្សារសេរីស្រុកស្ទោងនៅតែប្ដឹងជំទាស់ និងហាមឃាត់មិនឱ្យសាងសង់អ្វីទាំងនៅបរិវេណមុខផ្សារជាដាច់ខាត ខណៈដីនេះ ពួកគេបានរ៉ៃលុយគ្នាទិញពីចៅហ្វាយស្រុក ចាប ម៉ិល




កំពង់ធំ៖ ក្រុមអាជីវករនៅក្នុងផ្សារសេរីស្រុកស្ទោងបាននាំគ្នាផ្តិតមេដៃស្នើសុំជំទាស់ទៅនឹងគម្រោងសាងសង់សំណង់ផ្សេងៗ និងហាមឃាត់មិនឱ្យមានការសាងសង់សំណង់ ផ្សេងៗនៅបរិវេណខាងមុខផ្សារសេរីស្រុកស្ទោង ដែលស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ។
បើតាមប្រភពបានបន្តថា នាពេលថ្មីៗនេះ ពួកគាត់ជាក្រុមអាជីវករបានទទួលព័ត៌មានមកថា អ្នកគ្រប់គ្រងផ្សារសេរីស្រុកស្ទោង មានគម្រោងសាងសង់សំណង់ផ្សេងៗនៅលើដីបរិវេណមុខផ្សារសេរីស្រុកស្ទោង ដែលពួកគាត់ជាអាជីវករផ្សារបានសម្របសម្រួលជាមួយលោក ចាប ម៉ិល អតីតអភិបាលស្រុកស្ទោង ដោយមិនអនុញ្ញាតឱ្យសាងសង់សំណង់អ្វីឡើយនៅ ក្នុងបរិវេណមុខផ្សារសេរីស្រុកស្ទោង។ ដូច្នេះដើម្បីជាសក្ខីភាព ពួកគាត់ទាំងអស់គ្នាបានលើកយកខ្លឹមសារដែលមានចែង នៅក្នុងលិខិត ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៤ ដែលមានចំណារឯកភាពយល់ព្រមពីលោក ចាប ម៉ិល អតីតអភិបាលស្រុកស្ទោង ដូចខាងក្រោម៖ ១៖ មិនអនុញ្ញាតឱ្យសង់តូបនៅខាងមុខផ្សារសេរីស្រុកស្ទោង ចាប់ពីកែងជ្រុងខាងកើតផ្សាររហូតដល់ផ្លូវចូល ទី១ និងចាប់ពីកែងជ្រុងខាងកើតទៅខាងលិចរហូតដល់ផ្លូវទី៣។ ២៖ ចំពោះតូបដែលធ្វើរួចហើយ ត្រូវរុញឱ្យផុតពីបរិវេណដែលបានកំណត់ខាងលើ ហើយទុកបរិវេណនេះឱ្យ នៅទំនេរគ្មានសង់តូបអ្វីឡើយ។ ៣៖ យើងខ្ញុំតំណាងឱ្យក្រុមអាជីវករទាំង១៦តូប សុំធានាទិញដីទាំងអស់នេះ ទុកឱ្យទំនេរចំនួន២៣ប្លង់ ស្មើ នឹងមាស៤៦ជី ឬ៤តម្លឹង៦ជី ហើយហាមមិនឱ្យអ្នកណាលក់ដីនេះ ឬធ្វើអ្វីបន្តទៅទៀតជាដាច់ខាត។




បើតាមលោកស្រី អាំង ហ្គិចឡាង ហៅ អាំង តាយ បានប្រាប់បណ្ដាញសារព័ត៌មាន BMK news ឲ្យដឹងនៅថ្ងៃនេះថា លោកស្រីបានមករស់នៅ និងលក់ដូរនៅក្នុងផ្សារនេះយូយារណាស់មកហើយ ដោយពួកគាត់បានទិញដីខាងលើនេះ ពីលោក ចាប ម៉ិល អតីតអភិបាលស្រុកស្ទោង ដោយមិនអនុញ្ញាតឱ្យសាងសង់សំណង់អ្វីទាំងអស់គឺទុកសម្រាប់ជាទីសាធារណៈ និងសម្រាប់ទុកធ្វើជាចំណតចតឡាននិងម៉ូតូ។ លោកស្រីបន្តថា ពួកគាត់បានឡើងទៅជំទាស់នៅសាលាឃុំ សាលាស្រុក និងសាលាខេត្តកំពង់ធំ បន្ទាប់ពីពួកគាត់បានដឹងថា មានគេសាងសង់សំណង់នៅលើដីបរិវេណខាងមុខផ្សារសេរីស្រុកស្ទោង ព្រោះដីខាងមុខផ្សារនេះ ពួកគាត់ជាអាជីវករជាអ្នកទិញតាំងពីឆ្នាំ១៩៩៤។ លោកស្រីបន្ថែមថា បើគេសាងសង់បិទមុខបែបនេះ បានកន្លែងណាសម្រាប់ចតរថយន្ត និងម៉ូតូ ហើយពួកគាត់លក់យ៉ាងម៉េចដាច់ទៅ។
បើតាមអាជីវករតាំងពីសម័យគ្រាប់ផ្លោង គេហៅថា ទី តូ បានឲ្យដឹងថា ដីខាងមុខផ្សារនេះ មានមនុស្ស១៦នាក់ និង២៣តូបដែលជាអ្នកតំណាងដែលបានទិញពីចៅហ្វាយស្រុកមុននៅឆ្នាំ១៩៩៤ ក្នុងតម្លៃ៤តម្លឹង និង៦ជីទុកជាទីសាធារណៈសម្រាប់ជាចំណតឡាននិងម៉ូតូ។ លោកបន្តថា ស្រាប់តែនៅដើមខែឧសភានេះ គេចាប់ផ្ដើមសាងសង់តិចៗទៅ ប៉ុន្តែពួកគាត់អត់បានដឹងថា គេធ្វើអ្វីនោះ ទេ ហើយក៏មិនមានប្រតិកម្មអ្វីនោះទេ ទើបនៅថ្ងៃទី៦ គេចាប់ផ្ដើមហ៊ុំព័ទ្ធ អាជីវករចាប់ផ្ដើមប្រតិកម្ម នាំគ្នាទៅសាលាឃុំដើម្បីជំទាស់៖ ទី១ ដីនេះ ជាដីរបស់អាជីវករទាំងអស់គ្នា ទី២ បាំងផ្ទះ ទី៣ បាំងតូបលក់ដូររបស់អាជីវករនៅជិតៗហ្នឹង។ អាជីវកររូបនេះបន្តថា ខាងអាជ្ញាធរឃុំបានជួយផ្អាកការសាងសង់បាន២ថ្ងៃ ហើយក៏បន្តការសាងសង់ទៀត ទើបពួកអាជីវករទាំងអស់នាំគ្នាធ្វើពាក្យស្នើសុំជំទាស់ទៅថ្នាក់ស្រុកនិងថ្នាក់ខេត្តនៅថ្ងៃទី៩ ដែលមានមេដៃជាង១០០នាក់ ប៉ុន្តែគេនៅតែបន្តធ្វើ ទើបខលទៅចៅហ្វាយស្រុក រហូតដល់ថ្ងៃទី១៤ ខាងឃុំដាក់លិខិតអញ្ជើញ៥នាក់ ដើម្បីប្រជុំរកដំណោះស្រាយ ពេលទៅដល់ក៏មានចៅហ្វាយស្រុកចូលរួម ប៉ុន្តែចៅហ្វាយស្រុកក៏លាន់មាត់ថា មេដៃជាង១០០នាក់ ហេតុអ្វីមកគ្នាតិចម៉្លេះ ខណៈពួកគាត់ឆ្ងល់ថា ដាក់លិខិតអញ្ជើញតែ៥នាក់តែប៉ុណ្ណោះ។




 បើតាមលោកស្រី លី ស៊ូហ៊ួ អាជីវករតាំងពីក្មេងរហូតដល់ចាស់បានសំនូមពរថា កុំឲ្យមានការសាងសង់ពីព្រោះថា បើគេសាងសង់ពេញទៅ អត់មានកន្លែងដាក់ម៉ូតូ និងឡាន ហើយគាត់ខ្លាចលក់អត់ដាច់ បើអត់មានឡាន ម៉ូតូឈប់ផង។  លោកស្រី ស៊ូហ៊ួ វ័យ៧០ឆ្នាំរូបនេះបានអះអាងថា ពីមុនឡើយតាំងពីសម័យលោក ចាប ម៉ិល ជាអតីតអភិបាល ស្រុកស្ទោង ពួកគាត់ដែលជាអាជីវករបាននាំគ្នារ៉ៃលុយគ្នាទិញដីមុខផ្សារនេះថា កុំឲ្យគេសាងសង់ ព្រោះខ្លាចបាំងមុខ អត់ចំណត និងលក់អត់ដាច់។

បើតាមលោកស្រី ង៉ូវ ស៊ីមហេង បានបញ្ជាក់ឲ្យដឹងដែរថា គាត់បានមកលក់ដូរនៅផ្សារនេះ ៣០ឆ្នាំមកហើយ ហើយអាជីវករបាននាំគ្នាទិញដីមុខផ្សារនេះតាំងពីឆ្នាំ១៩៩៤ ឥឡូវគេមកហ៊ុំព័ទ្ធ ធ្វើការសាងសង់សំណង់រឹងបាំងមុខតូបគាត់ តើឲ្យគាត់លក់ដូរយ៉ាងម៉េចកើត។ លោកស្រីបន្តថា ពួកគាត់ជាអាជីវករបាននាំគ្នាដាក់ពាក្យជំទាស់ទៅស្រុក ទៅខេត្តអស់ហើយ ប៉ុន្តែនៅតែមិនមានដំណោះស្រាយឲ្យពួកគាត់នៅឡើយ ដោយលោកស្រីអាជីវកររូបនេះអះអាងថា ដីខាងមុខផ្សារនេះ ពួកគាត់រ៉ៃលុយគ្នាទិញបន្តិចម្នាក់ៗ តាំងពីឆ្នាំ១៩៩៤ រយះពេល៣០ឆ្នាំហើយ។លោកស្រី ស៊ីមហេង សំនូមពរកុំឲ្យមានការសាងសង់អ្វីទាំងអស់នៅទីធ្លាខាងមុខនេះ គ្រាន់ដាក់កង់ដាក់ម៉ូតូ ហើយពួកគាត់មិនយកជាកម្មសិទ្ធិនោះទេ ទោះបីពួកគាត់រ៉ៃលុយគ្នាទិញតាំងពីសម័យរដ្ឋបាលស្រុក ចាប ម៉ិល ក៏ដោយ ហើយដីនេះមិនមែនជារដ្ឋទេ ព្រោះពួកគាត់បានទិញហើយ៕





















Previous Post Next Post