គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ល្បែងជល់មាន់ក្នុងកាសុីណូធីជីហ្គេនទីងបេីកឲ្យពលរដ្ឋខែ្មរនិងយួនចូលលេងដោយសេរី តាមច្រកឡាប៉ាខេ ជាប្រភពហិរញ្ញវត្ថុលោកង៉ាន់ សារ៉ាវុធ .........,.................




(ខេត្តមណ្ឌលគិរី) ÷ ប្រភពពីប្រជាពលរដ្ឋភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា បានឲ្យដឹងថា ម្ចាស់កាស៊ីណូ មានយីហោធីជីហ្គេនទីង បើកឲ្យពលរដ្ឋខ្មែរនិងជនជាតិយួនចូលលេងល្បែងជល់មាន់,បៀរ,អាប៉ោង...ដោយសេរី ប្រហែលជាមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន និងសមត្ថកិច្ចថ្នាក់ស្រុកកែវសីមា មិនប៉ះពាល់ឡេីយ។ ពលរដ្ឋរស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម បានរិះគន់ លោក ង៉ាន់ សារ៉ាវុធ ប្រធានច្រកទ្វារទ្វេភាគី ឡាប៉ាខេជាអ្នកបេីកភ្លើងខៀវ ទេីបពលរដ្ឋខ្មែរនិងជន ជាតិយួនចូលលេងល្បែងជល់មាន់ បៀ អាប៉ោង តាម អំពើចិត្តរាល់ថ្ងៃ។


ប្រភពបានឲ្យដឹងថា លោក ង៉ាន់ សារ៉ាវុធ ប្រធានច្រកទ្វារទ្វេភាគី«ឡាប៉ាខេ» ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា បើកច្រកព្រំដែនឲ្យជនជាតិវៀតណាមចូលដោយសេរី។ ក្រៅពីបានលាភសក្ការៈពីបណ្ដាជនវៀតណាមទាំងនោះប្រធានច្រកព្រំដែននេះក៏បានលាបសក្ការៈពីថៅកែកាស៊ីណូនៅច្រកនោះដែរ។ ការបើកច្រកឲ្យជន ជាតិយួនញៀនល្បែង រាប់រយនាក់ឆ្លងចូលដីខ្មែរ ដូចគោហ្វូង មកលេងល្បែងសុីសង,ជល់មាន់ក្នុងកាសុីណូឈ្មោះ«ធីជីហ្គេនទីងTGGENTING»  តាមទំនើង ចិត្តបណ្តាលឲ្យមានការរកសុី ជួញដូរគ្រឿងញៀនក្នុងកាសុីណូនោះយ៉ាងអនាធិបតេយ្យ។

ប្រភពបន្តថា ក្នុងម៉្ងៃៗយួនរាប់រយនាក់ចូលដីខ្មែរមិន បាច់ មានលិខិតឆ្លងដែនទេ ពួកគេមិនត្រឹមតែមកលេងជល់ មាន់ក្នុងកាសុីណូប៉ុណ្ណោះទេ ថែមទាំងជួញដូរនិងសេពគ្រឿងញៀនក្នុងកាសុីណូទៀតផង។ ពលរដ្ឋរស់ នៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម និយាយថា លោក ង៉ាន់ សារ៉ាវុធ ប្រធានច្រកទ្វារទ្វេភាគី «ឡាប៉ាខេ»និងលោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីម៉ាព្រមទាំងលោកហេង អួង អធិការស្រុកកែវសីមា គ្រប់គ្រងព្រំដែនធូរលុងបំផុត បើកឲ្យជនជាតិយួនញៀនល្បែង ឆ្លងដែនចូលដីខ្មែរដោយដីខ្មែរដោយខុសច្បាប់ «ដូចគោហ្វូង » ទើបឧក្រឹដ្ឋជនគ្រឿងញៀនឆ្លៀតឳកាសរកសុីជួញដូរចែកចាយគ្រឿងញៀននៅក្នុងកាសុីណូ «TG GENTING ធីជីហ្គេន ទីង»នោះបាន ធ្វើហាក់ជាទឹកដីនោះប្រទេសយួន។






ប្រភពដដែលលើកឡើងទៀតថា យួនៗចូលដីខ្មែរមក លេង កាសុីណូ«ធីជីហ្កេនទីង=TG GENTING»ក្នុងភូមិ ឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បានដោយសេរីមិនបាច់ប៉ាស្ព័រទេចេញចូលស្រួលៗ។ តែខ្មែរវិញ គ្មានសំណាងអាចចូលទៅស្រុកយួនវិញស្រួលៗដូចយួនចូលស្រុកខ្មែរឡើយ។ ភាពផ្ទុយគ្នានេះបណ្តាលមកពីអ្នកយាមព្រំដែនខ្មែរបន្ទន់ខ្លួន បន្ទាបបន្ថោកជាតិ សាសន៍ខ្លួន មិនគោរពច្បាប់បើកឲ្យគេចូលធ្វើឲ្យសង្ស័យថាមន្ត្រីច្រកទ្វារឡាប៉ាខេអាចដោះដូរទទួល លាភសក្ការៈ ពីមេកាសុីណូយ៉ាងក្រាស់ក្រែលមិនខាន។ ម៉្យាងលោកង៉ាន់ សារ៉ាវុធ ប្រធានច្រកទ្វាឡាប៉ាខេ ដែលថ្លើមធំហ៊ានបើកច្រកឲ្យយួនចូលល្មើសច្បាប់ ដូចគោហ្វូងបែបនោះ ក៏ដោយសារលោកថង សាវុន អភិបាលខេត្ត បណ្តែត បណ្តោយជ្រុលឬអាចកន្ទេលធំបន្លំដេកផងដែរ ឬក៏អាចបើកភ្លើងខៀវអោយប្រធានច្រកដែរ ទើបព្រំដែនហាក់ដាច់ខ្សែបែបនោះ? ។

ពលរដ្ឋរស់នៅទីរួមស្រុកកែវសីម៉ាលើកឡើងថារឿងបើកច្រក«ឡាប៉ាខេ»ឲ្យយួនចូលមកលែងល្បែងក្នុងដីខ្មែរដោយសេរីនេះវាមិនមែនជារឿងភាគីវៀតណាមបំពាន ព្រំដែនខ្មែរខ្មោចយក៍អ្វីនោះទេ។ បើតាមពួកគាត់ដឹងរដ្ឋាភិបាល វៀតណាម គេមិនចង់ឃើញពលរដ្ឋគេ ចូលមកប្រព្រឹត្តល្បែង សុីសងក្នុងប្រទេសខ្មែរ ហើយការពារបទល្មើសដោយអាជ្ញាធរថែមទៀតនោះទេ ច្បាប់របស់គេហាមលេងល្បែងខុសច្បាប់និងហាមការជួញគ្រឿង ញៀនយ៉ាងតឹងតែងណាស់។ ហេតុនេះ ទើបមានមន្ត្រីខ្មែរធុនថោកមួយចំនួន គប់គឹតគ្នា បើកច្រកទ្វារសេរី ទើបបើកកាសុីណូលេងល្បែងល្មើសច្បាប់ ហើយឈានដល់មានការជួញគ្រឿងញៀនបានបែបនេះ។ទាំងនេះគឺជាមារយាទអន់របស់អ្នកគ្រប់គ្រងព្រំដែនខ្មែរនិងអ្នកដឹកនាំខេត្តខ្មែរខ្លះខ្លួនឯងតែប៉ុណ្ណោះ៕




Previous Post Next Post