គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យភាគីពាក់ព័ន្ធ ផ្តល់«ព័ត៌មានពិត» ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ……………..

 


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីគ្រប់ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ វិស័យឯកជន អង្គភាពសារព័ត៌មាន និងភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមផ្តល់របាយការណ៍ និងព័ត៌មានពិតពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សតាមគ្រប់មធ្យោបាយ ដើម្បីឈានទៅបង្ក្រាបបទល្មើសបានទាន់ពេលវេលា។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកថា ការផ្តល់របាយការណ៍ និងព័ត៌មានពិត មានសារៈសំខាន់ក្នុងការតាមដាន សម្រេចចិត្ត តម្រង់ទិសការងារ និងបង្ក្រាបប្រភពមេក្លោងជួយដូរមនុស្ស ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

នៅចំពោះវត្តមានអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ជ.ប.ជ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងតំណាងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ គឺជាតួអង្គដែលត្រូវទទួលខុសត្រូវការងាររួមគ្នា ដោយពុំអាចខ្វះដៃគូរកិច្ចសហប្រតិបត្តិការណាមួយឡើយ ដោយសារអំពើជួញដូរមនុស្សជាចរន្ត នៃឧក្រិដ្ឋកម្មឆ្លងដែនសកល ដែលជនល្មើសបានបង្កើតជាបណ្តាញប្រទាក់ក្រឡាគ្នាយ៉ាងរឹងមាំ បង្កប់នៅគ្រប់ទិសទី និងមានលទ្ធភាពកាន់តែធំ មធ្យោបាយកាន់តែទំនើបក្នុងការប្រព្រឹត្តបទល្មើសតាមគ្រប់រូបភាព ជាពិសេសគឺប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដើម្បីអូសទាញទឹកចិត្តជនរងគ្រោះ។ ហើយក៏ជាទីកន្លែងដែលជនល្មើសងាយស្រួលបិទបាំងសម្មភាពបំផុតដែរ។



ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា និងតួអង្គពាក់ព័ន្ធទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរហូតដល់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវបំពេញតួនាទី ភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវឱ្យបានច្បាស់លាស់ ដោយត្រូវតាមដាន វាយតម្លៃ អប់រំ និងផ្សព្វផ្សាយព័ត៌មាន តាមរយៈការប្រជុំរាយការណ៍ប្រចាំខែ ឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស។ លទ្ធផលការងារនេះ ត្រូវបញ្ជូនមកអគ្គលេខាធិការដ្ឋាន ត្រឹមថ្ងៃទី២៧ ជារៀងរាល់ខែ ដើម្បីបូកសរុបជូនគណៈកម្មាធិការជាតិបានទាន់ពេលវេលា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមជឿជាក់ថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ នឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់គ្រប់ក្រសួង ស្ថាប័ន អង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងពិធីប្រកាសនេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងឱ្យដឹងថា ផែនការយុទ្ធសាស្រ្តជាតិនេះ គឺមានទស្សនវិស័យ គោលដៅ  គោលបំណងច្បាស់លាស់ បានកំណត់នូវសូចនាករ និងលទ្ធផលរំពឹងទុកជាក់លាក់ងាយស្រួលដល់ការអនុវត្ត។ សកម្មភាពទាំងអស់ នឹងត្រូវបានអនុវត្តដោយក្រសួង ស្ថាប័ន អង្គភាពជំនាញតាមវិស័យនីមួយៗបទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បំពេញឱ្យគ្នាទៅវិញទៅមក៕

















































Previous Post Next Post