គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ជនរងគ្រោះឈ្មោះ ដុង ស្រីមុំ ស្នើសុំអន្តរាគមន៍ពី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ករណី លោក អ៊ុំ ចាន់ថុល ប្រធានតុលាការ លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងសាលាដំបូងខេត្តឧត្តរមានជ័យ ឃុបឃិតគ្នាចាប់ឃុំដោយរំពាន រួចទារយកប្រាក់ជាថ្នូរនឹងការដោះលែង

 





ភ្នំពេញ៖ អ្នកស្រី ដុង ស្រីមុំ អាយុ ៣៣ឆ្នាំ រស់នៅ ភូមិភ្នៀត សង្កាត់់សំរោង ក្រុងសំរោង ខេត្តឧត្តមានជ័យ ដែលជាជនរងគ្រោះ ស្នើសុំអន្តរាគមន៍ពី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ ករណី លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងសាលាដំបូងខេត្តឧត្តរមានជ័យ បានឃុបឃិតគ្នា ចាប់ឃុំអ្នកស្រីដោយរំពាន រួចទារយកប្រាក់ជាថ្នូរនឹងការដោះលែង។
ការស្នើសុំអន្តរាគមន៍របស់ អ្នកស្រី ដុង ស្រីមុំ ខាងលើធ្វើឡើង ក្នុងពាក្យបណ្តឹងមួយច្បាប់ចុះថ្ងៃទី៤ខែកក្តដាឆ្នាំ២០២៤ ដែល បានគោរពជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី  ឯកឧត្តម អគ្គនាយកដ្ឋានអធិការកិច្ច នៃក្រសួងយុត្តិធម៌ លោកជំទាច ប្រធានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ករណីលោក ប៉េង ម៉េងគ័រ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តឧត្តរមានជ័យ ពាក់ព័ន្ធនឹង ករណីដើរចាប់ឃុំឃាំងដោយបំពាន ហើយបានទាមទារយកប្រាក់ជាថ្នូរនឹងការដោះលែងខ្លួន។
អ្នកស្រី ដុង ស្រីមុំ ជាជនរងគ្រោះបានស្នើសុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ចំពោះករណី ទី១ លោក ប៉េង ម៉េងវាំង ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តឧត្តរមានជ័យ ពាក់ព័ន្ធនឹងករណីចាប់ ឃុំឃាំងអោយបំពាន លើករបានទាមទារយកប្រាក់ជាថ្នូរនឹងការដោះធំបងខ្លួន។ ទី២សុំឱ្យមានការអន្តរាគមន៍ពន្លឿននីតិវិធីលើសំណុំរឿងព្រហ្មទណ្ឌលេខ១១៩ ឆ្នាំ២០១៣ របស់សាណដំបូងខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា អ្នកស្រី ដុង ស្រីមុំ កាលពីថ្ងៃទី៤ ខែ មិនា ឆ្នាំ២០២២ បានធ្វើជាមេតុងទីនចំនួន ៣ខ្សែ ខ្សែទី១ ក្បាល៥ មឺរៀល មានសមាជិកចំនួន ១១៥ នាក់ ខ្សែទី២ក្បាល ១០ ម៉ឺនរៀលមានសមាជិក ៧១នាក់ និងខ្សែទី៣ក្បាល ៤០ម៉ឺនរៀលមានសមាជិកចំនួន ៤៣ នាក់ នៅក្នុងនោះមានកូនតុងទីនមួយចំនួនបានដេញតុងទីនយកប្រាក់ហើយមិនព្រមបង់មកវិញទេ។
មិនត្រឹមតែប៉ុណ្ណោះទេ ពួកកូនតុងទីនទាំងនោះនាំគ្នារត់ទៅប្តឹង អ្នកស្រី ដុង ស្រីមុំ នៅសាលាដំបូងខេត្តឧត្តមានជ័យ រហូតមកដល់ថ្ងៃ ៧ខែតុលាឆ្នាំ២០២២ ក៏ទទួលដិការកោះអោយចូលឆ្លើយបំភ្លឺពីបទឆបោកនិងរំលោភលើទំនុកចិត្ត។




ករណីនេះ នៅក្នុងពាក្យបណ្តឹងគឺប្តឹងតែឈ្មោះអ្នកស្រី ម្នាក់ទេ តែនៅពេលចេញដិការគឺ លោក ប៉េង ម៉េងគ័រ តំណាងអយ្យការអមសាលាដំបូងខេត្តឧត្តមានជ័យ គឺ មានឈ្មោះស្វាមី អ្នកស្រី នៅក្នុងដិការ កោះនោះដោយចោទ ពីបទឆបោកនិងរំលោភលើទំនុកចិត្ត ។
អ្នកស្រី ដុង ស្រីមុំ អះអាងថា រឿងនេះទាំងដែលប្តីអ្នកស្រី គាត់ជាប្រធានមន្ទីរគាត់ពុំដឹងរឿងអ្វីសោះ ក៍តុលាការមកចោទគាត់ថា ឆបោកប្រាក់កូនតុងទីន ។ បន្ថែមពីនេះ គឺ ឈ្មោះ ងយ សុហៀង ពុំបានស្គាល់បុគ្គលនោះពីមុនមកទេ ហើយក៍មិនបានលេងតុងទីនជាមួយដែរ  តែក៍មានឈ្មោះប្តឹងដែរ។
លើសពីនេះកូនតុងទីម ដែលបានប្តឹងនោះគឺ សុទ្ធតែជាកូនៗ តុងទីន ដែលជំពាក់លុយហើយ នាំគ្នារត់ទៅប្តឹងថែមទៀតនៅតុលាការ។ នៅពេលចូលឆ្លើយបំភ្លឺតាមដិការកោះ ព្រះរាជអាជ្ញារង លោក ប៉េង ម៉េងគ័ង បានអោយតែប្តីអ្នកស្រី ចូលតែម្នាក់គត់ លុះស្អែកឡើង ទើបអោយអ្នកស្រីចូលខ្លួនឆ្លើយបំភ្លឺតាមក្រោយ។
លុះចូលទៅដល់ដៃលោកព្រះរាជអាជ្ញារងលោក ប៉េង ម៉េងគ័ង គឺពុំបានស្តាប់ការឆ្លើយបំភ្លឺរបស់អ្នកស្រីទេ គាត់ក៍លើកទូរសព្វ៍ហៅប៉ូលិសមកចាប់ឃុំខ្លួននៅស្នងការ ៤៨ ម៉ោង ដូចរៀបគម្រោងការធ្វើស៊ីឆៅៗតែម្តង ។
ចំណែក លោក អ៊ុំ ចាន់ថុល ប្រធានតុលាការនិងក៍ជាចៅក្រមផងបានអោយគេបញ្ជូនអ្នកស្រី ទៅដាក់គុក ដើម្បីទាមទារយកប្រាក់ ៥០ លានរៀល ជាថ្នូរក្នុងការដោះលែងអោយនៅក្រៅឃុំ។ ក្នុងកំឡុងពេលនៅក្នុងគុកប្តីរបស់អ្នកស្រី បានទៅពឹងពាក់មេធាវីឈ្មោះ លោក អ៊ុំ ប៉ែនពិសិដ្ឋ ប៉ុន្តែត្រូវជាប្អូនបង្កើតលោក អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្ត ឪត្តមានជ័យទៀត ហើយប្រាក់ ៥០ លានរៀល ប្តីអ្នកស្រីបានប្រគល់អោយទៅមេធាវី លោកអ៊ុំ ប៉ែនពិសិដ្ឋ ជាប្អូនចៅក្រម ដើម្បីយកអោយទៅតុលាការជាថ្នូរក្នុងការដោះលែងអោយនៅក្រៅឃុំ។
អ្នកស្រី ដុង ស្រីមុំ បានជាប់គុករយះពេល ១ខែទើបបានចេញ រហូតមកដល់ថ្ងៃទី ២០ ខែធ្នូរតុលាការបានកាត់កំបាំងមុខអោយចាញ់ក្តីទៀត ។បន្ទាប់មកចេញមកវិញ អ្នកស្រី បានដាក់ពាក្យបណ្តឹងប្តឹងកូនតុទីនវិញ កាលពីថ្ងៃទី ២ខែ 0៥ ឆ្នាំ២០២៣ តែតុលាការពុំមានចំណាត់ការនោះទេ ។
ករណីនេះ អ្នកស្រីបានអះអាងទៀតថា អង្គហេតុជាក់ស្តែងកូនតុងទីនដែលបានប្តឹងអ្នកស្រី បានបំភ្លៃអង្គហេតុទាំងពុំមានភស្តុតាងបញ្ជាក់ឡើយ។ នៅពេលកំពុងជាប់ក្នុងពន្ធនាគារ ប៉េង ម៉េងគ័រ ព្រះរាជអាជ្ញារង បានឱ្យបង់ប្រាក់ចំនួន ៥០,០០០,០បបរៀល (ហាសិរលានរៀល) ជាថ្នូរនៃការឱ្យនៅក្រៅឃុំនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ដោយឡែក ក្នុងទឹកប្រាក់ ៥០,០០០,០០០រៀលគឺសម្កល់ខាងដើមបណ្តឹង ចំនួន៣០,០០០,០០០រៀលដាក់តម្កល់សងទៅខាងដើមបណ្តឹង និងទឹកប្រាក់ចំនួន២០,០០០,០០០ រៀលទៀត សម្រាប់ធ្វើការដោះស្រាយឲ្យទៅផ្នែកតុលាការ ដើម្បីបានចេញក្រៅឃុំបណ្តោះអាសន្ន ។
កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០២៤ អ្នកស្រី បានទទួលសាលក្រមកាត់កំបាំងមុខលេម ៥/២៥៥ ចុះថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ដោយយសម្រេចផ្តន្ទាទោសកំណត់រយៈពេល ០២ឆ្នាំ និងសងសំណងដល់ដើមបណ្ដឹងចំនួន ៩១,៩០០,០០០រៀលពីបទ ឆបោក និងរំលោរាមលើទំនុកចិត្ត ការសម្រេចរបស់តុរហការ គឺយុត្តិធម៌បំផុត ។
ដោយសារតែនរងនូវភាពអយុត្តិខ្លាំងពេក កាលពីថ្ងៃទី ៥ខែ មេសា ឆ្នាំ២០២៤ ជនរងគ្រោះ បានស្នើសុំការអន្តរាគមន៍ទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពីក្រសួងយុត្តិធម៌ផង ពីអង្គភាពប្រឆាំងអំពើពុករលួយផង ពី ឯកឧត្តមប្រធានក្រុមព្រឹក្សាវិន័យនៃអង្គចៅក្រមផង រហូតដល់ពេលនេះ ពុំទាន់មានដំណឹងអ្វីនៅឡើយទេ។

សូមបញ្ជាក់ថា : បើសិនរឿងនេះមិនពិតដូចជាការលើកឡើងរបស់ស្ត្រីឈ្មោះ ដុង ស្រីមុំ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការផងដែរ ។ 


























Previous Post Next Post