គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម ………………..

 



ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ពលរដ្ឋខ្មែរជាង ៧លាននាក់ ស្មើនឹង ៤១% នៃពលរដ្ឋសរុប ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម តាមរយៈមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណសាលាបឋមសិក្សាក្របៅចាស់។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមរាជរដ្ឋាភិបាល មានសុទិដ្ឋនិយមថា ក្នុងរយៈពេលប្រមាណ ៣ទសវត្សរ៍ចុងក្រោយនេះ ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាពជាមួយនឹងការកើនឡើងនៃការប្រើប្រាស់សេវាថែទាំ និងព្យាបាល ដែលធ្វើឱ្យសុខភាពរបស់ពលរដ្ឋ កាន់តែប្រសើរឡើងជាលំដាប់។ ជាក់ស្តែងតាមរយៈឯកសារផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ បានបង្ហាញនូវសូចនាករមួយចំនួនដែលបានឆ្លុះបញ្ចាំងយ៉ាងជាក់ស្ដែងនូវវឌ្ឍនភាពវិស័យសុខាភិបាលនៅកម្ពុជា ដើម្បីថែទាំសុខភាពប្រជាពលរដ្ឋ ការកើនឡើងជាលំដាប់នៃអាយុរំពឹងរស់របស់ពលរដ្ឋ និងការធ្លាក់ចុះអត្រាមរណភាពមាតា ទារក និងកុមារ។ ទន្ទឹមនេះ ប្រព័ន្ធគាំពារសុខភាពសង្គម ក៏ត្រូវបានរៀបចំដាក់ឱ្យអនុវត្ត និងពង្រីកវិសាលភាពជាបន្តបន្ទាប់ដែលបច្ចុប្បន្នពលរដ្ឋប្រមាណជាង ៧លាននាក់ ឬស្មើនឹងប្រមាណ ៤១% នៃពលរដ្ឋសរុប តាមរយៈមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។





ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្រសាសន៍សួរសុខទុក្ខ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែងទាំងអស់ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈគោលការណ៍អនាម័យរបស់ក្រសួងសុខាភិបាល និងចូលរួមត្រួតពិនិត្យសុខភាពឱ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញវិជ្ជាជីវៈ ដើម្បីទទួលបានសុខភាពកាន់តែល្អប្រសើរឡើងទាំងវ័យកុមាររហូតដល់វ័យជរា។

ក្រៅពីការងារថែទាំសុខភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណនិងការកោតសរសើរជូនចំពោះប្រជាពលរដ្ឋ អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រៃវែង ដែលបានរួមកម្លាំងសាមគ្គីគ្នា ចូលរួមធានាការពារសុខសន្តិភាព តាមរយៈការទប់ស្កាត់ល្បិចកលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមជុ្រលនិយមមួយក្តាប់តូចនៅក្រៅប្រទេសផងដែរ៕
























Previous Post Next Post