-ខ្លាំងជាអ្នកជំនាញឯកទេសទៅទៀត ក្រុមហ៊ុនសម្រស់ ធារ៉ា កូរលាយកូរលាយ ជាមួយម៉ាស៊ីនទឹកក្រឡុក លក់ចែកចាយផលិតផលគ្មានច្បាប់អនុញ្ញាតិពេញប្រទេស យ៉ាងរំភើយ។
- អ្នកជំនាញឯកទេសសុំចាញ់ ជាមួយក្រុមហ៊ុន សម្រស់ធារ៉ា ហើយ ខាងកូរលាយកូរលាយ ជាមួយម៉ាស៊ីនទឹកក្រឡុក លក់ចែលចាយផលិតផលគ្មានច្បាប់ពេញប្រទេស។
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ មន្ត្រីសមត្ថកិច្ច និង មន្ត្រីជំនាញ សុខាភិបាលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យទីតាំងស្តុកផលិតផលមួយចំនួនរបស់ក្រុមហ៊ុន សម្រស់ធារ៉ា ដោយផលិតផលទាំងអស់នោះ សុទ្ធសឹងតែជាផលិតផល ដែលផលិត និង វេចខ្ចប់ដោយគ្មានច្បាប់អនុញ្ញាត ។ ដោយកន្លងមកខាងកម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ធ្លាប់ចាប់បាន និង បានអប់រំម្តងរួចមកហើយ។
ក៏ដូចជាព័ត៏មានក្តៅៗ នៅខាងខេត្តស្វាយរៀងក្រុមហ៊ុន សម្រស់ធារ៉ា នេះ គឺបានប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសមត្ថកិច្ច និង ព្រះរាជអាជ្ញា បានចុះឆែកឆេរ រកឃើញថា ក្រុមហ៊ុនសម្រស់ធារ៉ា នេះបានធ្វើការផលិតដោយដៃ ប្រើប្រាស់ម៉ាស៊ីនកិនទឹកក្រឡុក ប្រើប្រាស់នូវសារធាតុគីមីផ្សេងៗតាមអំពើចិត្តដែលក្រុមហ៊ុនសម្រស់ធារ៉ានេះមិនបានឆ្លងកាត់ក្រសួងពាក់ព័ន្ធណាទាំងអស់ដើម្បីលាយផលិតផលរបស់ខ្លួន និង ធ្វើការវេចខ្ចប់បិតតែយីហោររបស់ខ្លួនលក់ចែកចាយលើទីផ្សារយ៉ាងសប្បាយដោយមិនខ្លាច ញញើតជាមួយសមត្ថកិច្ចនោះឡើយ។
ហើយករណីនៅខេត្តពោធិ៏សាត់នេះ គឺជាករណីមិនរាងចាល ហើយផលិតផលដែលមិនមានប្រភពរោងចក្រផលិតច្បាស់លាស់នេះ ក៏បានជះឥទ្ធិពលអាក្រក់ចំពោះអ្នកប្រើប្រាស់មិនតិចអ្នកនោះទេ។
សូមបងប្អូនអាជីវករលក់គ្រឿងសំអាងទាំងអស់ បញ្ឈប់ជាបន្ទាន់ ចំពោះការចែកចាយបន្តនូវផលិតផលទាំងឡាយណាដែលម្ចាស់ក្រុមហ៊ុនមិនបានបង្ហាញពីឯកសារផ្លូវច្បាប់គ្រប់គ្រាន់ កុំសហការណ៍លក់ ឬ ចែកចាយ ព្រោះសុទ្ធសឹងជាបទល្មើស ក្នុងករណីមានការសង្ស័យ ឬ មិនមានភាពច្បាស់លាស់ បងប្អូនអាចរាយការណ៍មកកាន់សមត្ថកិច្ច ក៏ដូចជាមន្រ្តីជំនាញដើម្បីចុះត្រួតពិនិត្យ នេះជាការចូលរួមគោរពច្បាប់ និងលើកស្ទួយសុខុមាលភាពដល់អ្នកប្រើប្រាស់ និងប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា៕