គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

រឿងកំពុងតែ-ក្តៅ-គ-/គុ-ក-ក្នុងបណ្តាញសង្គម ! ពាក់ព័ន្ធស្ត្រីម្នាក់ដាក់ពាក្យបណ្តឹងប្តឹងលោកឧត្តមសេនីយ៍ទោ លឹម ប៊ុនសេង ទៅតុលាការក្រុងភ្នំពេញ ដោយចោទប្រកាន់ថា : បាន-យ-ក-កាំ-/ភ្លើ-/ង-វា-/យ-ក្បា-/ល-គាត់ក្នុងប៉ុស្តិ៍ប្រទះឡាងបណ្តាលឱ្យ ...លោក លឹម ប៊ុនសេង បានបំភ្លឺថា: លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ..





(ភ្នំពេញ( : ស្ត្រីរងគ្រោះម្នាក់សម្រេចដាក់ពាក្យបណ្តឹងលើលោកឧត្តមសេនីយ៍ទោ លឹម ប៊ុនសេង តួនាទីជាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅក្នុងបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវលាម៉ោង៨,៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្វែងរកយុត្តិធម៌ និងសូមឲ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត៨មុឺនដុល្លារអាមេរិកផងដែរ។

លោកស្រី សាង ចំរើន ឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បុគ្គលិករបស់លោកស្រីចាប់បានចោរលួចសម្ភារសំណង់ម្នាក់។សម្ភារសំណង់ទាំងនេះ គឺប្តីគាត់ជាជនជាតិចិនបានរក្សាទុកនៅក្នុងការដ្ឋានសំណង់របស់លោកស្រី យៀប លីណា និងប្តីឈ្មោះ លឹម ប៊ុនសេង ដែលមានឋានៈជាឧត្តមសេនីយ៍ទោ តួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ។ លោកស្រ្តីបន្តថាការដ្ឋានសំណង់នេះបានផ្អាកសកម្មភាពសាងសង់តាំងពីខែឧសភាឆ្នាំ២០២៤ ដោយតែម្ចាស់ទីតាំងសំណង់ពុំផ្តល់ថវិកាសាងសង់តាមកិច្ចសន្យា។ ពេលលោកស្រីនិងប្តីទៅដល់ការដ្ឋានសំណង់ស្ថិតនៅក្នុងភូមិភា សង្កាត់ប្រទះឡាងខណ្ឌកំបូល ក៏ឃើញបុគ្គលិករបស់គាត់ចាប់បានចោរលួចម្នាក់មែន និងមានភស្តុតាងនៃអំពើចោរកម្មផងនោះ លោកស្រីនិងប្តីបានរាយការណ៍ទៅលោកស្រី យៀប លីណា ដើម្បីមានវិធានការ។ បន្ទាប់មកក៍ឃើញមន្ត្រីនគរបាលសង្កាត់ប្រទះឡាងបានមកដល់ ហើយនាំយកចោរនិងភស្តុតាងទៅប៉ុស្តិ៍ ដើម្បីធ្វើកំណត់ហេតុពាក្យបណ្តឹង។ ក្នងពេលសមត្ថកិច្ចកំពុងសាកសួរធ្វើកំណត់ហេតុ លោក លឹម ប៊ុនសេង និងបក្ខពួក៣នាក់ទៀតបានបើករថយន្តមកដល់ ហើយដើរចូលទៅក្នុងអគារប៉ុស្តិ៍នគរបាល និងបានស្រែកឡូឡា មិនដឹងខុសត្រូវ និងបានដកកាំភ្លើងខ្លីពណ៌ខ្មៅភ្ជុងលើក្បាលបុរសជាចោរឲ្យអង្គុយលុតជង្គង់ និងគំរាមកំហែងនាងខ្ញុំ និងបុគ្គលិកនៅស្ថៀមនៅចំពោះមុខមន្ត្រីនគរបាលប៉ុស្តិ៍  ហាក់ដូចអាងអំណាចរំលោភលើដែនរដ្ឋបាលសមត្ថកិច្ចក្រោមតែម្តង។ ដោយឃើញសកម្មភាពអសីលធម៌ ច្រឡោងខាមអាងអំណាចរំលោភច្បាប់បែបនេះ លោកស្រី សាង ចំរើន ក៏សុំចេញមកមុន តែត្រូវលោក លឹម ប៊ុនសេង បញ្ជាឲ្យបក្ខពួកបើករថយន្តមកបិទមិនឲ្យចេញក្រៅបរិវេណប៉ុស្តិ៍នគរបាល ហើយដកកាំភ្លើងភ្ជុងលើសៀតផ្កានាងខ្ញុំ និងបានធ្វើសកម្មភាពយកកាំភ្លើងខ្លីវាយក្បាលនាងខ្ញុំពេញទំហឹងពីក្រោយ បណ្តាលឲ្យហូរឈាមស្រោចខ្លួន និងដួលផ្កាប់មុខ ហើយក៏ត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍អន្តរាគមន៍ជួយឃាត់ កុំអីមិនដឹងថា នាងខ្ញុំនឹងរងគ្រោះថ្នាក់យ៉ាងណានោះទេ? ឯលោក លឹម ប៊ុនសេង និងបក្ខពួកក៏បើកឡានចេញពីក្នុងប៉ុស្តិ៍នគរបាលសង្កាត់ប្រទះឡាងបាត់ស្រមោល។ លុះមកដល់ថ្ងៃទី៣ ខែមករាឆ្នាំ២០២៥ ទើបនាងខ្ញុំបន្តដាក់ពាក្យប្តឹងចូលតុលាការក្រុងភ្នំពេញ ដោយចោទលោក លឹម ប៊ុនសេង ពីបទប្រើអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងទាមទារសំណងជំងឺចិត្តចំនួន៨មុឺនដុល្លារអាមេរិក។




ទាក់ទិននឹងការចោទប្រកាន់នេះលោក លឹម ប៊ុនសេង បានប្រាប់អ្នកយកព័ត៌មានតាមតេលក្រាមថា កាលពីព្រលប់ថ្ងៃទី២៩ធ្នូ ក្រោយទទួលបានដំណឹងពីភរិយាខ្ញុំឲ្យទៅជួយមើលករណីចាប់ចោរបាននៅការដ្ឋានសំណង់ខ្ញុំក៏ទៅដល់ការដ្ឋាន។ អ្នកយាមប្រាប់ថាចោរត្រូវប៉ូលិសប៉ុស្តិ៍យកទៅហើយ។ ខ្ញុំក៏តបថាក្រែងប្រាប់ថាទុកចោរនៅការដ្ឋាន ម៉េចបានប៉ូលិសដឹងមកយក។ខ្ញុំក៍បន្តទៅប៉ុស្តិ៍ បានជួបចិន និងប្រពន្ធគាត់ជាអ្នកបកប្រែផងដែរ ។ ខ្ញុំសួរនាំថាក្រែងប្រាប់ថាទុកចោរនៅការដ្ឋានចាំខ្ញុំមកជួយឥលូវមិចក៍រាយការណ៍អោយប៉ូលិសមកយក? គាត់ថាអត់ដឹងទេប៉ូលិសមកខ្លួនឯង។

ខ្ញុំបាននិយាយអោយគាត់នៅប៉ុស្តិ៍ជាមួយកម្មករ7នាក់ទៀតដេីម្បីជាសាក្សីសហការណ៍ជាមួយប៉ូលិស។តែប្រពន្ធគាត់ចង្អុលមុខខ្ញុំថាមិនមែនភារកិច្ចគាត់ទៀតទេ ជាការងារម្ចាស់ផ្ទះ គាត់ជួយចាប់ចោរបានអោយហេីយនៅធ្វេីការខ្លួនឯងទៅ។ គាត់បានហៅកូនចៅគាត់ចំនួន7នាក់ទៀតចេញត្រលប់ទៅវិញ ខ្ញុំបានឃាត់មិនអោយពួកគាត់ទៅ តែគាត់នៅតែចចែសនិងព្យាយាមចូលឡានត្រៀមបេីកចេញ។ ខ្ញុំបានអោយតៃកុងឡានបេីកឡានដាក់ពីក្រោយឡានគាត់ដេីម្បីកុំអោយចេញ ចិននិងប្រពន្ធគាត់និងកូនចៅ7នាក់បានមករុញច្រានខ្ញុំ និងតៃកុងឡានដេីម្បីចេញ ក៍មានការប្រទូស្តរាយគ្នាជាមួយគាត់ចង់ចេញ រុញទៅរុញមកគាត់ចិននិងកម្មករបានវាយមកលេីខ្ញុំនិងតៃកុងឡាន។ ដោយសារគាត់មានគ្នាច្រេីនខ្ញុំនិងតៃកុងឡានតែពីរនាក់ អាចមិនទប់ទល់ជាមួយស្ថានការនេះបាន ខ្ញុំក៍បានដកកាំភ្លេីងគ្រវាសជុំវិញខ្លួនដេីម្បីការពារខ្លួន មិនមានបំណងវាយឬបាញ់ទៅលេីអ្នកណាម្នាក់ទេ អញ្ចឹងទេីបពួកគាត់ដកថយ   ហេីយមិនបានដឹងថាប៉ះរបួសលេីអ្នកណាដែរ បេីមិនដូច្នោះទេពួកគាត់ព្រួតវាយសង្គ្រប់មកលេីខ្ញុំនិងតៃកុងឡានអាចរបួសធ្ងន់ឬស្លាប់បាន។




គួរបញ្ជាក់ដែរថា ថ្មីៗនេះឃើញមានមន្ត្រីមានអំណាច កងកម្លាំងប្រដាប់អាវុធ ប្រើអំពើហិង្សា ប្រើអាវុធបាច់បោះសេរីអនាធិបតេយ្យរំលោភច្បាប់លើពលរដ្ឋស្លូតត្រង់ជាបន្តបន្ទាប់ ហើយត្រូវបានថ្នាក់ដឹកនាំជាតិបញ្ជាឲ្យចាត់វិធានរដ្ឋបាល និងវិធានការផ្លូវច្បាប់ជាបន្តបន្ទាប់ផងដែរ។ ដោយលែកករណីលោកស្រី សាង ចំរើន ចោទប្រកាន់លើលោកឧត្តមសេនីយ៍ទោ លឹម ប៊ុនសេង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃនេះ តើ នឹងទទួលបានយុត្តិធម៌ពីតុលាការក្រុងភ្នំពេញដែរឬក៍យ៉ាងណា ?...។










Previous Post Next Post