គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សម្តេចតេជោ ហ៊ុន សែន : ភរិយាខ្ញុំធូរស្រាលហើយ .គ្រូពេទ្យអនុញ្ញាតឱ្យភរិយាខ្ញុំចេញពីមន្ទីពេទ្យ ទៅសម្រាកនៅសណ្ឋាគារ .....

 


ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះជូនដំណឹងដល់ ជនរួមជាតិអំពី ស្ថានភាពជំងឺ និងការសម្រាកព្យាបាលរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចបានបញ្ជាក់ថា ស្ថានភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធូរស្រាលហើយ គ្រូពេទ្យអនុញតឲ្យចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារ។
ខាងក្រោមជាខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើបណ្តាញសង្គម៖
បើទោះជាខ្ញុំកំពុងប្រឈមជាមួយ និងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់នាពេលដ៏ខ្លីខាងមុខនេះក្តី តែខ្ញុំបានទទួលព័ត៌មានថា ភរិយាខ្ញុំបានធូរស្រាល។ ព្រិកមុិញគ្រូពេទ្យបានឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារ និងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញ នៅថ្ងៃទី២៩មិនាដើម្បីពិនិត្យសាជាថ្មី។ យោងលើពេលវេលានេះខ្ញុំគិតថាបើទោះភរិយាខ្ញុំត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យត្រឡប់មកប្រទេសវិញថ្ងៃ២៩ ឬ៣០ មិនា ក៏គាត់មិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសខ្ញុំ ដែលអាចនឹងលាចាកលោក នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃ២៨ ស្អែកនេះបានដែរ (ព័ត៌មានប៉ាន់ស្មានរបស់គ្រូពេទ្យដែលព្យាបាលបងប្រុសខ្ញុំ)។ តែទោះយ៉ាងណាក៏ ខ្ញុំបានបន្ថយការលំបាកលើរឿងពីរក្នុងពេលតែមួយដូចពីម្សុិលមុិញ៕









Previous Post Next Post